នាយកថ្មីធនាគារពិភពលោក៖ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ ធនាគារពិភពលោកផ្តល់ថវិកាជាង៤៥០លានដុល្លារបន្ថែមទៀត សម្រាប់ជួយដល់កម្ពុជា

FN ៖ លោកស្រី អេឡែន ហ្គូលស្ទីន នាយកប្រចាំប្រទេសរបស់ធនាគារពិភពលោក ប្រចាំតំបន់អាស៉ីអាគ្នេយ៍ អាស៉ីខាងកើត និងប៉ាស៉ីហ្វិច ដែលត្រូវបានតែងតាំងថ្មី បានថ្លែងនៅចំពោះមុខលោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ ធនាគារពិភពលោក បានវិភាជន៍(ផ្តល់ ឬបែងចែក) ថវិកាជាង៥៤០លានដុល្លារអាមេរិកបន្ថែមទៀត ក្នុងការបន្តពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ការបញ្ជាក់យ៉ាងដូច្នេះរបស់លោកស្រី ធ្វើឡើងក្នុងឱកាសដែលលោកស្រី អេឡែន ហ្គូលស្ទីន អញ្ជើញចូលជួបពិភាក្សាការងារជាមួយ លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធ មុនីរ័ត្ន នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅស្តីការក្រសួងសេដ្ឋកិច្ច នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច ទើបចេញផ្សាយតាមរយៈ Facebook ផ្លូវការរបស់ខ្លួននៅថ្ងៃនេះ។ លោកស្រី អេឡែន ហ្គូលស្ទីន បានថ្លែងសន្យាទៀតថានឹងជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្រូបទាញយកថវិកាដែលវិភាជន៍ទុក មកប្រើប្រាស់ឲ្យអស់តាមផែនការ ដែលក្នុងន័យនេះ រាល់ការរៀបចំគម្រោងអនុវត្តជាក់ស្តែង ត្រូវតែស្របតាមតម្រូវការអាទិភាពពិតប្រាកដ របស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ ក្នុងឋានៈជានាយកប្រចាំប្រទេស របស់ធនាគារពិភពលោក…

រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម ដាក់ចេញវិធានការ៦ចំណុច ដើម្បីលើកស្ទួយតម្លៃពោតក្រហមជូនកសិករ

FN ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានសម្រេចដាក់ចេញវិធានការរយៈពេលខ្លីចំនួន ៦ចំណុច ដើម្បីដោះស្រាយ បញ្ហាធ្លាក់តម្លៃពោតក្រហមរបស់ប្រជាកសិករខ្មែរ រហូតធ្វើឲ្យផ្ទុះការតវ៉ារហូតឈានដល់ការបិទផ្លូវ។ ក្រោយពីមានការត្អូញត្អែរ និងផ្ទុះការតវ៉ាពីប្រជាកសិករ លើការធ្លាក់តម្លៃពោតក្រហមពី ៤៤០រៀល មកត្រឹម ៣៦០រៀល នៅក្នុងស្រុកកំរៀង និងស្រុកភ្នំព្រឹក នៃខេត្តបាត់ដំបងនោះ លោក ប៉ាន សូរស័ក្ដិ បានបើកកិច្ចប្រជុំបន្ទាន់មួយជាមួយក្រុមហ៊ុនចំណីសត្វ CP និងអ្នកពាក់ព័ន្ធសរុបប្រមាណ ៥០រូប ដើម្បីរកដំណោះស្រាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧។ ក្នុងកិច្ចប្រជុំនោះ បានលើកឡើងនូវបញ្ហាមួយចំនួនដែលនាំឲ្យពោតក្រហមនៅឆ្នាំនេះធ្លាក់ថ្លៃ។ បញ្ហាទាំងនោះរួមមាន៖ កត្តាអាកាសធាតុ ដោយឆ្នាំនេះមានភ្លៀងធ្លាក់ច្រើន ធ្វើឲ្យកសិករជួបការលំបាក ក្នុងការហាល និងសម្ងួតទិន្នផលពោត, កត្តាប្រាក់កម្ចី កសិករភាគច្រើន បានធ្វើការកាច់ពោតមុនពេលកំណត់ ដើម្បីលក់យកប្រាក់បង្វិលសងធនាគារ, កត្តាហេដ្ឋារចនាសម្ព័ន្ធ កង្វះខាតឡសម្ងួត ដើម្បីហាលទិន្នផលពោត និងឃ្លាំងស្តុក ដើម្បីរក្សាទុករយៈពេលយូរ, កត្តាកម្រៃក្រៅផ្លូវការ ដោយម្ចាស់សៃឡូដែលទិញពោត ពីកសិករត្រូវការបង់ចំណាយទៅលើសេវាមួយចំនួន ជូនមន្ត្រីពាក់ព័ន្ធនៅតាមមាត់ច្រកព្រំដែន និងកត្តាលើសបរិមាណ ដោយសារតែក្នុងប្រទេសថៃ ជារដូវប្រមូលទិន្នផលពោត ធ្វើឲ្យឡសម្ងូតភាគច្រើនពេញប្រៀបដោយកសិផលពោត…

រដ្ឋមន្ដ្រី ហង់ ជួនណារ៉ុន ប្រាប់ប្រធានមន្ទីរអប់រំទូទាំងប្រទេស ឲ្យផ្សព្វផ្សាយលេខទូរស័ព្ទជាបន្ទាន់ របស់នាយកដ្ឋានកណ្ដាលសន្ដិសុខ ដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បើមានករណីចាប់ក្មេង

FN ៖ រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត ហង់ ជួនណារ៉ុន បានប្រាប់ទៅប្រធានមន្ទីរអប់រំ យុវជន និងកីឡាទូទាំងប្រទេស ត្រូវធ្វើការផ្សព្វផ្សាយ លេខទូរស័ព្ទ២ខ្សែ ០៣១ ២០ ១២៣ ៤៥ និង០៣១ ៦០ ១២៣ ៤៥ ជាបន្ទាន់របស់នាយកដ្ឋានកណ្ដាលសន្ដិសុខ ដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន (សាលាមតេយ្យ បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ) ពាក់ព័ន្ធករណីចាប់សិស្សសាលា ដូចព័ត៌មានបានផ្សព្វផ្សាយតាមបណ្ដាញសង្គម Facebook នាពេលថ្មីៗនេះ។ យោងតាមលិខិតរបស់រដ្ឋមន្ដ្រីអប់រំ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ ដែលបណ្ដាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្ដិច បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងពេលថ្មីៗនេះ មានការបង្ហោះព័ត៌មាននៅប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គម Facebook ពាក់ព័ន្ធនឹងបញ្ហាចាប់សិស្សសាលាបឋមសិក្សា ពេលចេញពីសាលារៀនទៅផ្ទះ ដែលបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ពីសុខសុវត្ថិភាពរបស់សិស្សសាលា ពីសំណាក់មាតាបិតា អ្នកអាណាព្យាបាល និងសាធារណៈជន។ ដើម្បីចូលរួមចំណែកសហការ ជាមួយក្រសួងអប់រំ យុវជន និងកីឡា…