រដ្ឋមន្ត្រីការងារ ព្រមានចាត់វិធានការតាមច្បាប់ ចំពោះសហគ្រាសណា មិនបង្កើតគិលានដ្ឋានសម្រាប់និយោជិត

FN ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៉ិត សំហេង បានព្រមានចាត់ការយ៉ាងម៉ឹងម៉ាត់តាមផ្លូវច្បាប់ ចំពោះសហគ្រាស គ្រឹះស្ថានទាំងឡាងណាដែលមិនបង្កើតគិលានដ្ឋាន សម្រាប់ផ្ដល់សេវាសុខាភិបាលជូនកម្មករនិយោជិតរបស់ខ្លួន តាមគោលការណ៍ណែនាំស្ដីពី «ការរៀបចំគិលានដ្ឋានសហគ្រាស គ្រឹះស្ថាន» ដែលបានប្រកាសដាក់ឲ្យអនុវត្តចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ នេះតទៅ។ ការប្រកាសដាក់ឲ្យអនុវត្តគោលការណ៍ណែនាំខាងលើ ត្រូវបានធ្វើឡើងនៅភោជនីយដ្ឋានទន្លេបាសាក់២ ក្នុងនោះដែរ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានរោងចក្រ សហគ្រាស គ្រឹះស្ថានការងារចំនួន ៥១៣,៧៥៩កន្លែង ហើយអត្រា ៨៨% បានបង្កើតគិលានដ្ឋានក្នុងសហគ្រាស គ្រឹះស្ថានរបស់ខ្លួនរួចហើយ នៅឡើយតែប្រមាណ​ ១២% ទៀតដែលមិនទាន់បង្កើតគិលានដ្ឋាន។ លោកបានប្រកាសយ៉ាងម៉ឹងម៉ាត់ថា «ទី១. ចាប់ពីឆ្នាំ២០១៨ គ្រប់រោងចក្រទាំងអស់ត្រូវតែមានគិលានដ្ឋាន បើគ្មានទេ ក្រសួងនឹងចាត់វិធានការតាមច្បាប់ស្ដីពីការងារ មានទាំងពីការផាកពិន័យ ឬបញ្ជូនសំណុំរឿងទៅ (ទៅតុលាការ) ដើម្បីចាត់វិធានការឲ្យបានម៉ឹងម៉ាត់ ទី២. ត្រូវមានគ្រូពេទ្យច្បាស់លាស់ដែលមានជំនាញ ត្រូវតែមានថ្នាំ ត្រូវតែមានកន្លែងសម្រាកឲ្យបា​នគ្រប់គ្រាន់ជូនកម្មករនិយោជិត»។ លោក អ៉ិត សំហេង បានបន្ថែមថា គ្រប់សហគ្រាស គ្រឹះស្ថានការងារទាំងអស់ ត្រូវសហការជាមួយអគ្គនាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ…

គ.ជ.ប ចេញសេចក្តីសម្រេចមិនលើកយកមកពិនិត្យ ពាក្យសុំចុះបញ្ជីបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ របស់អតីតគណបក្សសង្គ្រោះជាតិ

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប បានសម្រេចមិនលើកយកមកពិនិត្យ ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជី បេក្ខជនឈរឈ្មោះបោះឆ្នោត ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ របស់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានក្រសួងមហាផ្ទៃសម្រេចលុបឈ្មោះ ចេញពីបញ្ជីគណបក្សនយោបាយ តាមសាលដីការបស់តុលាការកំពូល។ នេះបើតាមសេចក្ដីសម្រេច របស់ គ.ជ.ប ស្ដីពី ការប្រកាសមិនលើកយកមកពិនិត្យ នូវពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧នេះ។ សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ៕

អគ្គរដ្ឋទូតជប៉ុនចុះហត្ថលេខា ផ្តល់ជំនួយជូនមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សម្រាប់អភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ នៅឃុំរមទម ស្រុករវៀង

FN​ ៖ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាប្រគល់ជំនួយជូន មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ សម្រាប់គម្រោងធ្វើផ្លូវឲ្យប្រសើរឡើងវិញ ស្ថិតក្នុងឃុំរមទម ស្រុករវៀង។ ក្នុងឱកាសដ៏រំភើបរីករាយក្រៃលែងនេះ ដែលធ្វើឡើងនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ លោកអភិបាលស្រុករវៀង លោកជំទប់ឃុំរមទម លោកមេភូមិស្វាយដំណាក់ និងមន្ត្រី ជាច្រើននាក់ផ្សេងទៀតបានអញ្ជើញចូលរួមផងដែរ។ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានសំដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះប្រទេជប៉ុន ដែលតែងតែផ្ដល់ជំនួយដល់ប្រទេសកម្ពុជា ជាពិសេសជំនួយគូសាណូណិ។ លោកប្រធានមន្ទីរបានថ្លែងទៀតថា ជំនួសមុខឲ្យក្រុមប្រឹក្សា និងអាជ្ញាធរខេត្តព្រះវិហារ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា តាមរយ:ការផ្តល់ជំនួយឥតសំណងយ៉ាងច្រើន សំរាប់ការស្ដារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដល់ព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីលើនេះ ប្រទេសជប៉ុន បានគាំទ្រចំពោះការអភិវឌ្ឍន៍មូលដ្ឋាន ភូមិ-ឃុំ ក្រោមជំនួយគូសាណូណិជាដើម គឺសំដៅដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា…