រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច៖ កម្ពុជាកំពុងសម្រេចនូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំ ជាមួយកំណើនសេដ្ឋកិច្ចខ្ពស់ ទោះបីត្រូវជួបប្រទះបញ្ហាប្រឈម និងហានិភ័យពីខាងក្រៅ

FN ៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជា កំពុងសម្រេចបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំ ជាមួយកំណើនសេដ្ឋកិច្ចខ្ពស់ ទោះបីត្រូវជួបប្រទះនូវបញ្ហាប្រឈម និងហានិភ័យពីខាងក្រៅមួយចំនួនក៏ដោយ ដែលប្រការនេះ គឺជាការសបញ្ជាក់ឲ្យឃើញថា កម្ពុជាកំពុងតែដើរនៅលើផ្លូវត្រូវ។ ការអះអាងយ៉ាងដូច្នេះបានធ្វើឡើងក្នុងឱកាសដែលទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ដែលជាទេសាភិបាលរបស់កម្ពុជា ប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានទទួលជួបសវនការការងារ ជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ដែលដឹកនាំដោយលោក រ៉ាមេស្ស ស៊ូប្រាម៉ានីញាម អគ្គនាយកទទួលបន្ទុក នាយកដ្ឋានអាស៊ីអាគ្នេយ៍ នៃធនាគារអភិវឌ្ឍន៍អាស៊ី នាល្ងាចថ្ងៃ ទី២៤ ខែមេសា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជំនួសពិភាក្សាការងារនេះ ធ្វើឡើងក្នុងឱកាស ដែលប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងជួប ពិភាក្សាការងារ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ស្ថាប័នផ្សេងៗ របស់រាជរដ្ឋាភិបាល និងតំណាងវិស័យឯកជន ព្រមទាំង ចុះពិនិត្យវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈ ដែលស្ថិតនៅក្រោមក្របខ័ណ្ឌគម្រោងពង្រឹង វិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ហិរញ្ញប្បទានដោយ…

អនុរដ្ឋមន្ត្រីការបរទេសជប៉ុន ជួបពិភាក្សាការងារ និងទទួលស្វាគមន៏អាហារល្ងាចលោកបណ្ឌិត ហ៊ុន ម៉ាណែត

FN ៖ នៅវេលាម៉ោង ៦៖៣០ល្ងាច ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នេះ លោក កាហ្សូយូគី ណាកាណេ (Kazuyuki Nakane) អនុរដ្ឋមន្ត្រីការបរទេសជប៉ុន បានរៀបចំអាហារពេលល្ងាចដើម្បីពិភាក្សាការងារ និងស្វាគមន៏ដំណើរមកដល់ របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត យ៉ាងរាក់ទាក់ស្និតស្នាល។ ក្នុងឱកាសនោះ លោកអនុរដ្ឋមន្ត្រីការបរទេសជប៉ុន បានសម្តែងនូវក្តីសោមន្សរីករាយស្វាគមន៏នូវដំណើរទស្សនកិច្ចរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅប្រទេសជប៉ុនពេលនេះ និងចង់ឃើញនូវចំណងសាមគ្គីភាពកាន់តែជិតស្និតរវាងប្រទេសទាំងពីរ។ ជាការឆ្លើយតបឯកឧត្តមបណ្ឌិតក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែលបានអញ្ជើញរូបលោក ដឹកនាំប្រតិភូមកបំពេញទស្សនកិច្ចពេលនេះ ហើយបានទទួល បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ លើសពីនេះលោកបណ្ឌិតក៏សំដែងនូវក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន នឹងកាន់តែត្រូវបានពង្រឹងនិងពង្រីកថែមទៀត ស្របពេលនឹងខួបអនុស្សាវរីយ៏លើកទី៦៥ នៃចំណងការទូតកម្ពុជា-ជប៉ុន៕