រដ្ឋមន្ដ្រីក្រសួងធនធានទឹក ប្រកាសពីការគ្រប់គ្រងជំនន់ទឹកភ្លៀង នៅស្ទឹងព្រែកត្នោតបានទាំងស្រុង គ្មានការគំរាមកំហែង នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាលឡើយ
FN ៖ លោក លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ក្រុមការងាររបស់ក្រសួង និងអាជ្ញាធររាជធានីភ្នំពេញ បានគ្រប់គ្រងទាំងស្រុងហើយ នៃជំនន់ទឹកភ្លៀងនៅស្ទឹងព្រែកត្នោត ដែលហូរចាក់ចូលមកខណ្ឌដង្កោ រាជធានីភ្នំពេញ និងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ លោករដ្ឋមន្ដ្រី លឹម គានហោ ដែលកំពុងមានវត្តមានដឹកនាំមន្ដ្រីបច្ចេកទេសអន្ដរាគមន៍នៅតាមទំនប់សណ្ដរ នៃស្ទឹងព្រែកត្នោត និងទំនប់៧មករានោះ បានបញ្ជាក់ថា «នៅទាបភ្លឺនេះទឹកស្ទឹងព្រែកត្នោត មានការកើនឡើងដែលខុសពីបណ្ដាឆ្នាំមុនៗ ដែលឆ្នាំ២០១០ដែលកើនឡើងខ្លាំងនោះ កម្ពស់១.២៧ម៉ែត្រ តែព្រឹកមិញនេះឡើងដល់ ១.៤៧ម៉ែត្រ ដែលជាការឡើងក្នុងកម្រិតអតិបរមា ប៉ុន្ដែក្រុមការងារបច្ចេកទេសបានធ្វើការទប់ស្កាត់ទាន់ពេលវេលា តាមរយៈការចាក់ដីបំពេញលើទំនប់សណ្ដរ ស្ទឹងព្រែកត្នោត និងបិតរន្ធនាគ មិនឲ្យការហូរច្រោះកើតឡើងទៀតឡើយ»។ ដូច្នេះលោករដ្ឋមន្ដ្រី សូមប្រកាសជូនប្រជាពលរដ្ឋរាជធានីភ្នំពេញ និងខេត្តកណ្ដាលថា មិនមានការគំរាមកំហែងពីជំនន់ទឹកភ្លៀង នៅតាមដងស្ទឹងព្រែកត្នោតទៀតនោះឡើយ។ បើតាមលោករដ្ឋមន្ដ្រី លឹម គានហោ ការគ្រប់គ្រងដោយមានប្រសិទ្ធភាពនេះ ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ក៏មានការបញ្ហាអ្វីកើតឡើងទៀតដែរ ដោយសារផ្នែកខាងលើពុំមានភ្លៀងធ្លាក់ ហើយក៏ពុំមានការកើនឡើងចំនួនទឹកទៀតនោះទេ។ សូមជម្រាបថា…