សម្តេចតេជោ ហ៊ុន សែន៖ ការផ្សព្វផ្សាយព័ត៌មានថាកម្ពុជាចុះហត្ថលេខាជាសម្ងាត់ជាមួយចិនប្រើមូលដ្ឋានយោធា គឺជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា

FN ៖ ប្រតិកម្មឆ្លើយតបភ្លាមៗពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះបានប្រកាសតាមបណ្តាញព័ត៌មាន Fresh News ថា ការផ្សព្វផ្សាយព័ត៌មានស្តីអំពីកម្ពុជាចុះហត្ថលេខាជាសម្ងាត់ជាមួយចិន ប្រើប្រាស់មូលដ្ឋានយោធា គឺជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ជាមួយខ្លឹមសារយ៉ាងដូច្នេះថា «នេះជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា។ គ្មានរឿងបែបនេះកើតឡើងនោះទេ ព្រោះមូលដ្ឋានយោធា បរទេសវាបានប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា»។ ប្រសាសន៍ឆ្លើយតបរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីសារព័ត៌មានបរទេសមួយចំនួន ព្រមទាំងសារព័ត៌មាន VOA បានចេញផ្សាយដកស្រង់តាម សារព័ត៌មាន The Wall Street Journal ថា «ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាសម្ងាត់មួយ ដើម្បីអនុញ្ញាតឲ្យកងទ័ពរបស់ខ្លួន ប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជា។ កិច្ចព្រមព្រៀងនោះគឺកម្ពុជាផ្តល់ឲ្យភាគីចិននូវសិទ្ធិផ្តាច់មុខ ធ្វើជាមូលដ្ឋានទាហានជើងទឹកចិនជាផ្នែកមួយនៅឈូងសមុទ្រខ្មែរ ហើយនៅជិតព្រលានយន្តហោះធំមួយ ដែលកសាងដោយចិននឹងអនុញ្ញាតឲ្យចិនប្រើជាមូលដ្ឋានយោធារយៈពេល៣០ឆ្នាំ ដាក់ទ័ព ដាក់គ្រឿងសព្វាវុធ…

លោក គន់ គីម ចុះចាត់វិធានការបូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋ ៨០០ហិកតាជួបគ្រោះរាំងស្ងួត

FN ៖ លោក គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយអមដំណើរដោយលោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ រួមទាំងមន្ត្រីពាក់ព័ន្ធជុំវិញខេត្ត នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ បានចុះពិនិត្យ និងចាត់វិធានការបូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋប្រមាណជា៨០០ហិកតា ស្ថិតក្នុឃុំ ជើង ទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ដោយពិនិត្យឃើញថាទីតាំងខាងលើមានប្រភពទឹកគ្រប់គ្រាន់ ប៉ុន្តែខ្វះមាស៊ីនបូមទឹកនោះលោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានទាក់ទងសុំលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជួយបញ្ចេញមាស៊ីនបូបទឹករបស់សម្តេចតេជោ ហ៊ុន សែន ជាបន្ទាន់ដើម្បីបូមទឹកជួយសង្គ្រោះស្រូវជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ម៉ាស៊ីនបូបទឹកចំនួន៥គ្រឿងត្រូវបានបញ្ចេញបូបទឹកសង្គ្រោះផលដំណាំស្រូវជូនប្រជាពលរដ្ឋ។ ក្នុងពេលចុះពិនិត្យការបូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋនេះ លោកទេសរដ្ឋមន្រ្តី គន់ គីម បានសំណូមពរ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ជួយបញ្ចេញម៉ាស៊ីនទឹកទៅបណ្តាខេត្តក្រុងផ្សេងទៀត ដែលកំពុងជួបគ្រោះរាំងស្ងួត និងបណ្តាមន្ទីពាក់ពន្ធ័ផ្សេងៗ រួមទាំងប្រជាពលរដ្ឋក្នុងខេត្តនីមួយៗ ប្រើប្រាស់ទឹកដោយសន្សំសំចៃ និងណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តត្រូវក្តាប់សភាពការណ៍ទឹកឲ្យបានល្អ និងខិតខំជួយដោះស្រាយបញ្ហាកង្វះខាតទឹកឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ តំណាងអាជ្ញាធរឃុំ និងបណ្តាមន្ទីពាក់ពន្ធ័ ជំនួសមុខឱ្យប្រជាពលរដ្ឋនៅទីតាំងខាងលើ…