អ្នកនាំពាក្យក្រសួងសុខាភិបាល៖ ពុំទាន់រកឃើញការផ្ទុះជំងឺ H1N1 នៅប្រទេសយើងនៅឡើយទេ តែសូមបងប្អូនចូលរួមប្រុងប្រយ័ត្នបង្ការការឆ្លងជំងឺផ្តាសាយធំនេះ!
FN ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ បានបញ្ជាក់ឲ្យដឹងថា បើទោះបីជានាពេលថ្មីៗនេះ ប្រទេសភូមា និងប្រទេសឥណ្ឌា បានរាយការណ៍ពីការរាតត្បាតខ្លាំងនៃជំងឺផ្តាសាយធំ H1N1 (ឫហៅផ្តាសាយជ្រូក) រហូតដល់ប្រកាសឲ្យអង្គការសុខភាពចូលជួយអន្តរាគមន៍ក៏ដោយ ក៏ជំងឺនេះពុំទាន់រកឃើញការផ្ទុះនៅប្រទេសយើងនៅឡើយទេ តែទោះជាយ៉ាងណា សូមបងប្អូនចូលរួមប្រុងប្រយ័ត្នបង្ការការឆ្លងជំងឺផ្តាសាយធំនេះ។ នេះបើតាម Facebook ផ្លូវការរបស់នាយកដ្ឋានប្រឆាំងនឹងជំងឺឆ្លង ក្រសួងសុខាភិបាល។ អ្នកនាំពាក្យរូបនេះបញ្ជាក់ទៀតថា តាមការសិក្សា ស្រាវជ្រាវរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង រកឃើញថា ក្នុងប្រទេសយើងនៅក្នុងរដូវភ្លៀងជារដូវដែលមានឆ្លងជំងឺផ្តាសាយធំច្រើន ដែលបង្កឡើងដោយមេរោគផ្តាសាយ (Seasonal Influenza) ដូច្នេះសូមបងប្អូនទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ដើម្បីកុំឲ្យចំលងជំងឺផ្តាសាយធំនេះ ។ លោកបញ្ជាក់ទៀតថា រោគសញ្ញាជំងឺផ្តាសាយបង្កឡើងដោយជំងឺផ្តាសាយរួមមាន៖ គ្រុនក្តៅលើសពី ៣៨.៥អង្សាសេ និងមានក្អក ឫឈឺក និងករណីខ្លះអាចវិវត្តន៏ទៅហត់ ។ ការព្យាបាល៖ ប្រើថ្នាំបញ្ចុះកំដៅ ផឹកទឹកឲ្យបានច្រើន គេងលក់ស្កប់ស្កល់ កាត់បន្ថយការហាត់ប្រាណ ហូបអាហារសំបូរជីវជាតិជាពិសេស វីតាមីនសេ ការប្រើថ្នាំផ្សះគ្មានប្រសិទ្ធិភាព សំលាប់មេរោគនេះទេ ថែមទាំងសុខភាពទ្រុឌទ្រោម និងមិនងាយជាពីជំងឺផ្តាយទៀតផង ។ បើការព្យាបាល៣ថ្ងៃមិនធូរស្រាល ឫវិវត្តន៏ទៅជាហត់ខ្លាំង សូមអញ្ជើញទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យ យើងមានឱសថសំរាប់ព្យាបាលសំលាប់មេរោគផ្តាសាយបានឈ្មោះ…