នាយឧត្តមសេនីយ៍ ប៉ុល សារឿន: កងយោធពលខេមរភូមិន្ទ ប្រឆាំងដាច់ខាត និងមិនបណ្តោយឲ្យក្រុមជ្រុលនិយមណាមួយ ឬនរណាម្នាក់មកបំផ្លិចបំផ្លាញសុខសន្តិភាពរបស់ប្រជាជនកម្ពុជាបានឡើយ
FN ៖ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ ប្តេជ្ញាដាច់ខាតការពាររាល់វិធានការនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសេចក្តីសម្រេចចិត្តរបស់ស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា ដែលបម្រើនូវឧត្តមប្រយោជន៍ជាតិ នាំមកនូវសុខសន្តិភាព និងឈរលើវិថីការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនថែមទៀត។ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងនៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេស ជំនាន់ទី២៣ និងបើកវគ្គបន្តជំនាន់ទី២៤ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនមិត្តភាពកម្ពុជាឥណ្ឌូនេស៊ី (ក្រាំងចេក) នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧។ នាយឧត្តមសេនីយ៍ បានបន្តថា កងយោធពលខេមរភូមិន្ទ មានភារកិច្ចចម្បងបំផុតក្នុងការថែរក្សានូវមនុញ្ញផល និងកេរិ៍ដំណែលដ៏វិសាលនៃសន្តិភាព ដើម្បីការអភិវឌ្ឍសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។ កងយោធពលខេមរភូមិន្ទ ប្រឆាំងដាច់ខាត និងមិនបណ្តោយឲ្យក្រុមជ្រុលនិយមណាមួយ ឬនរណាម្នាក់មកបំផ្លិចបំផ្លាញសុខសន្តិភាពរបស់ប្រជាជនកម្ពុជាបានឡើយ។ កងយោធពលខេមរភូមិន្ទ បាននិងកំពុងត្រៀមអនុវត្តសកម្មភាពនិងចំណាត់ការគ្រប់យ៉ាងជាមួយកម្លាំងពេញលេញ ដើម្បីប្រឆាំងរាល់ការបង្កហេតុ ដើម្បីថែរក្សាសន្តិភាពជាតិ។ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានផ្តល់អនុសាសន៍ ដល់កម្មសិក្សាការីវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេស ជំនាន់ទី២៣ ក៏ដូចសិក្ខាកាមវគ្គបន្តជំនាន់ទី២៤ ត្រូវលើកកម្ពស់មនសិការស្នេហាជាតិ ស្មោះត្រង់ដាច់ខាតចំពោះជាតិ គោរពឲ្យបានម៉ឺងម៉ាត់រាល់បញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ ប្រគល់ជូន។ ត្រូវបន្តស្វ័យសិក្សា គោរពវិន័យ…