ក្រសួងជំរុញឲ្យក្រុមហ៊ុន Cellcard, Metfone និង Smart ស្វែងរកការឯភាពគ្នា កំណត់តម្លៃទាបបំផុតមួយ ដើម្បីធានាឲ្យបានប្រកួតប្រជែងស្មោះត្រង់ និងស្របតាមច្បាប់
FN ៖ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជំរុញឲ្យក្រុមហ៊ុនទូរស័ព្ទធំៗ ចំនួន៣នៅកម្ពុជា ដែលរួមមាន ក្រុមហ៊ុន Cellcard, Metfone និង Smart រួមគ្នាពិភាក្សាស្វែងរកនូវការ កំណត់តម្លៃសេវាទាបបំផុតមួយ ដើម្បីធានាឲ្យបាននូវការ ប្រកួតប្រជែងដោយស្មោះត្រង់ និងស្របតាមច្បាប់។ នេះបើតាមការបញ្ជាក់របស់ លោក អ៊ឹម វុត្ថា អ្នកនាំពាក្យនិយ័តករទូរគមនាគមន៍ ប្រាប់អង្គភាព Fresh News នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ។ ការបញ្ជាក់របស់អ្នកនាំពាក្យរូបនេះ ធ្វើឡើងបន្ទាប់ពីនៅពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ត្រាំ អ៉ីវតឹក បានបើកកិច្ចប្រជុំដោះស្រាយវិវាទ រវាងប្រតិបត្តិករទូរស័ព្ទចល័តទាំងបី ក្រុមហ៊ុន Cellcard, Metfone និង Smart ពាក់ព័ន្ធនឹងការប្រកួតប្រជែងដោយស្មោះត្រង់ និងស្របច្បាប់ តាមរយៈការផ្សាយពាណិជ្ជកម្ម (ដូរលុយ) របស់ប្រព័ន្ធ ទូរស័ព្ទចល័ត។ លោក អ៉ឹម វុត្ថា បានបញ្ជាក់ថា កិច្ចប្រជុំនោះបានលើកឡើងពីការ ផ្សព្វផ្សាយពាណិជ្ជកម្មកន្លងមករបស់ក្រុមហ៊ុន ទូរស័ព្ទចល័តទាំង៣…