ក្រសួងសាធារណការបង្ហាញកំពង់ផែ ១៥កន្លែង ដែលនឹងត្រូវដាក់ឲ្យប្រើប្រាស់សម្រាប់ការដឹកជញ្ជូនតាមផ្លូវទឹកពីព្រែកព្នៅ ទៅក្រុងតាខ្មៅ
FN ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានអះអាងថា ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកនឹងចាប់ផ្តើមដំណើរការឲ្យបានមុនចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០១៨នេះ ដើម្បីសម្រួលការធ្វើដំណើរ ជាពិសេសកាត់បន្ថយការកកស្ទះចរាចរណ៍។ បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្លូវដឹកសម្រាប់ដឹកអ្នកដំណើរ ដែលនឹងដាក់ឲ្យដំណើរការជាលើកដំបូងនេះ គឺចាប់ពីព្រែកព្នៅចូលមករាជធានីភ្នំពេញ ឆ្ពោះទៅក្រុងតាខ្មៅ និងពីក្រុងតាខ្មៅចូលមករាជធានីភ្នំពេញ ហើយឆ្ពោះទៅព្រែកព្នៅវិញ។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា មានកំពង់ផែចំនួន ១៥ទីតាំង ត្រូវបានរៀបចំសម្រាប់ឲ្យការណូតចូលសំចតដឹកអ្នកដំណើរ។ កំពង់ផែទាំង ១៥ទីតាំងនោះរួមមាន៖ * រាជធានីភ្នំពេញ – ទី១៖ គល់ស្ពានព្រែកព្នៅត្រើយខាងកើត (កំពុងពិចារណា) – ទី២៖ គីឡូម៉ែត្រលេខ៦ – ទី៣៖ ខាងមុខឃ្លាំងសាំងឬស្សីកែវជាប់ នឹងទីលានប្រជាធិបតេយ្យថ្មី – ទី៤៖ ផែបណ្ដែតមុខផ្សាររាត្រី – ទី៥៖ កំពង់ចម្លងកោះពេជ្រ-អារីយ៍ក្សត្រ – ទី៦៖ ភូមិដើមចាន់ ឬគល់ស្ពានក្បាលថ្នល់ខាងកើត – ទី៧៖ ចំណតរថយន្តចាក់អង្រែក្រោម –…