លោក ហ៊ាន សាហ៊ីប៖ វិស័យឯកជនជាក្បាលម៉ាស៊ីនអូសកំណើនសេដ្ឋកិច្ច និងរួមចំណែកបង្កើនប្រភពទុនវិនិយោគ
FN ៖ លោកបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសរំលេចថា វិស័យឯកជនបានតួនាយ៉ាងសំខាន់ក្នុងការអូសកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងរួមចំណែកបង្កើនប្រភពទុនវិនិយោគ និងបង្កើនការងារជូនប្រជាពលរដ្ឋ។ ក្រៅពីនោះ វិស័យឯកជន ក៏បានរួមចំណែកបង្កើនប្រភពចំណូលថវិកាជាតិ តាមរយៈការបង្កើតតម្រូវការក្នុងស្រុក និង ការបង់ពន្ធជូនរដ្ឋជាដើម។ លោក ហ៊ាន សាហ៊ីប ថ្លែងដូច្នេះក្នុងពេលរូបលោកអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់ នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ។ ការចុះហត្ថលេខាពង្រឹងកិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងបំណងពង្រឹងសមត្ថភាព លើកកម្ពស់ការយល់ដឹងពាក់ព័ន្ធវិស័យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ លោក ហ៊ាន សាហ៊ីប បានហៅកិច្ចសហប្រតិបត្តិការនេះ ពិតជាមានសារៈសំខាន់សម្រាប់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងការផ្សព្វផ្សាយ និង ផ្តល់ព័ត៌មានទៅកាន់វិស័យឯកជន ព្រមទាំងទទួលបាននូវទិន្នន័យចាំបាច់ពីវិស័យឯកជនវិញ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ និង រៀបចំគោលនយោបាយថ្មីៗប្រកបដោយប្រសិទ្ធភាព និងដោះស្រាយបាននូវក្តីកង្វល់ ឬ សំណូមពររបស់វិស័យឯកជន។ លោករដ្ឋលេខាធិការបានបន្ថែមថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងរដ្ឋ និង វិស័យឯកជនខាងលើនេះ នឹងជួយធ្វើឱ្យរាជរដ្ឋាភិបាលបានយល់ដឹងបន្ថែមអំពីការលំបាក…