ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ដែលជាចំណងដៃរបស់សម្តេចតេជោ
FN ៖ នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាកម្ពស់៣ជាន់ ១៨បន្ទប់ និងសមិទ្ធផលនានានៅក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ដែលជាចំណងដៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជាប្រើជាប្រយោជន៍សម្រាប់ការសិក្សារៀនសូត្ររបស់កូនចៅប្រជាពលរដ្ឋធ្លាប់ជាដែនដីដាច់ស្រយាលមួយក្នុងខេត្តពោធិ៍សាត់។ ខាងក្រោមជាខឹ្លមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលអគារសិក្សាមិនប្លែកពីកន្លែងដទៃនោះទេ តែអគារសិក្សាលើទឹកដីស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺមានអត្ថន័យណាស់ ព្រោះតំបន់នេះជាអតីតសមរភូមិសង្គ្រាម តំបន់ដាច់ស្រយាល តែឥឡូវក្លាយជាកន្លែងអប់រំបណ្តុះបណ្តាលធនធានមនុស្ស។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើគ្មាននយោបាយឈ្នះ-ឈ្នះ និងគោលនយោបាយត្រឹមត្រូវដឹកនាំដោយគណបក្សប្រជាជនកម្ពុជាទេនោះ ទឹកដីស្រុកវាលវែងនៅតែកប់ចោល។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការស្រឡាញ់ជាតិ មិនអាចត្រឹមតែនិយាយ ឬសរសេរតាមហ្វេសប៊ុក…