ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រគល់សញ្ញាបត្រ និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

FN៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង​ថ្ងៃ​ទី៦ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញ​ប្រគល់​សញ្ញាបត្រជូនដល់និស្សិតបញ្ចប់ការសិក្សា និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សានៃ​សាកល​វិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ពិធីនេះរៀបចំឡើង នៅ​មជ្ឈមណ្ឌល​សន្និបាត និងពិព័រណ៍កោះពេជ្រ។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត និងសម្ពោធអគារសិក្សាថ្មីរបស់សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះនិស្សិត មាតាបិតា អាណាព្យាបាល និងថ្នាក់ដឹកនាំសាកលវិទ្យាល័យ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលជាការសមិទ្ធផលកើតចេញពីការប្រឹងប្រែងរួមគ្នា។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះការប្រឹងប្រែង និងការទទួល​ខុសត្រូវ របស់ក្រសួងអប់រំ យុវជន និង កីឡា ក្នុងការសិក្សាដាក់ចេញនូវ គោលនយោបាយ យុទ្ធសាស្ត្រ និងកម្មវិធីកែទម្រង់នានា ទាក់ទងនឹងការអប់រំបណ្ដុះបណ្តាល និងសិក្សាស្រាវជ្រាវ…