ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធ​សមិទ្ធ​ផល​នានា​ក្នុងខេត្តស្ទឹងត្រែង

FN ៖ នៅព្រឹកថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធ​ផល​​នានានៅក្នុងខេត្តស្ទឹតត្រែង ដែលទើបនឹងសាងសង់រួចរាល់។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធ​សមិទ្ធ​ផល​នានា​ក្នុងខេត្តស្ទឹងត្រែង៖ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា ក្នុងក្រុងស្ទឹងត្រែង ដែល​ជាទឹកដីដ៏ស្រស់ ត្រកាលប្រកបដោយព្រៃភ្នំជ្រលងគិរីបុព្វតា, វប្បធម៌ដ៏សម្បូរបែប ជាពិសេសជា​ចំណុច ប្រសព្វនៃទន្លេមេគង្គ, សេកុង, សេសាន និងស្រែពកនាពេលនេះ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន និងអ្នកពាក់ព័ន្ធទាំងអស់ បានរួមគ្នាធ្វើឱ្យការប្រលងមធ្យមសិក្សាទុតិយភូមិ បានបញ្ចប់ដោយជោគជ័យ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធ​ផលនានាដែលត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ រួមមានទីលានតេជោ-ធិបតី…