កម្ពុជា-ថៃ ប្តេជ្ញាពង្រឹងយន្តការភូមិស គ្មានគ្រឿងញៀននៅតាមបណ្តោយព្រំដែន ទប់ស្កាត់ការជួញដូរគ្រឿងញៀនឆ្លងដែន និងប្រែក្លាយភូមិទាំងនោះ ទៅជាតំបន់រីកចម្រើន និងអភិវឌ្ឍន៍
FN ៖ មន្រ្តីជាន់ខ្ពស់កម្ពុជា-ថៃ ដែលធ្វើការលើបញ្ហាគ្រឿងញៀន បានបង្ហាញការប្តេជ្ញាចិត្តលើយន្តការទាំងឡាយ ដើម្បីធ្វើការទប់ស្កាត់បញ្ហាគ្រឿងញៀន ពោលភាគីទាំង២ នឹងពង្រឹងយន្តការភូមិស គ្មានគ្រឿងញៀននៅតាមបណ្តោយព្រំដែន និងប្រែក្លាយភូមិទាំងនោះទៅជាតំបន់រីកចម្រើន និងអភិវឌ្ឍន៍។ ការប្តេជ្ញារវាងមន្រ្តីជាន់ខ្ពស់ទាំង២ បានធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំទ្វេរភាគីលើកទី១១ ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន កម្ពុជា-ថៃ ត្រូវបានប្រារព្ធធ្វើនៅខេត្តបុរីរ៉ាំ ប្រទេសថៃ ដែលភាគីកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ភាគីថៃដឹកនាំដោយលោក ស៊ីរីនយ៉ា ស៊ីតធីឆៃ (SirinyaSitdhichai) អគ្គលេខាធិការ នៃក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ។ លោក ស៊ីរីនយ៉ា ស៊ីតធីឆៃ (SirinyaSitdhichai) បានស្វាគមន៍ដល់ប្រតិភូភាគីកម្ពុជាទាំងអស់ និងសូមឱ្យការស្នាក់នៅបំពេញការងារនៅ ព្រះរាជាណាចក្រថៃ ជាបងប្អូនសូមប្រកបដោយផាសុខភាពហើយលោក បានលើកឡើងពីបញ្ហាគ្រឿងញៀនដែលកើតមាននៅក្នុងប្រទេសថៃ ក៏ដូចជា ក្នុងតំបន់ទាំងមូលថា បញ្ហាគ្រឿងញៀន មិនមានសញ្ញាថមថយទេដែរតម្រូវឲ្យយើងខិតខំរួមគ្នាដោះស្រាយ។ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ថ្លែងក្នុងនាមគណៈប្រតិភូកម្ពុជា អរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោក ស៊ីរីនយ៉ា ស៊ីតធីឆៃ (Sirinya Sitdhichai) និងសហការីទាំងអស់…