នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលចូលរួមស្តារនិងអភិវឌ្ឍន៍ក្នុងបេសកកម្មបោសសំអាតមីននៅកម្ពុជា
FN ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំប្រទេសរបស់កម្ពុជា បានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលចូលរួមស្តារនិងអភិវឌ្ឍន៍ក្នុងបេសកកម្មបោសសំអាតមីននៅកម្ពុជា នេះបើយោងតាម Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បង្ហាញនៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧នេះ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវខ្លឹមសារតាមរយៈ Facebook យ៉ាងដូចេ្នះថា «សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលបានយកចិត្តទុក ដាក់ក្នុងការចូលរួមស្តារនិងអភិវឌ្ឍន៍កម្ពុជា ជាពិសេសក្នុងបេសកកម្មបោសសំអាតមីននៅកម្ពុជា ដែលក្នុងនោះគឺបានផ្តល់ជំនួយជា សម្ភារៈបច្ចេកទេសបោសសំអាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះដំណាក់ កាលទី៧ មកឲ្យមជ្ឍមណ្ឌលជាតិកំចាត់ មីនកម្ពុជា (CMAC) ដែលគិតជាទឹកប្រាក់មាន តម្លៃសរុប ប្រមាណជាង ១១លាន ដុល្លារអាមេរិក ដែលសម្ភារៈទាំងអស់នោះមានដូចជា គ្រឿងចក្រកំទេចមីនធុន ធ្ងន់ចំនួន៩គ្រឿង រថយន្ត CMAC ចំនួន៨៨គ្រឿង ម៉ាស៊ីនរាវមីនចំនួន ៧៨៨គ្រឿង ផលិតនៅប្រទេស អាល្លឺម៉ង់ អាវក្រោះ ការពារសុវត្តិភាពចំនួន៤៥០កំប្លេរ និងគ្រឿងបន្លាស់សម្ភារៈមួយ ចំនួនទៀត។…