ប្រមុខការពារជាតិចិន ប្រាប់សម្តេចតេជោ ហ៊ុន សែនថា ទស្សនកិច្ចរបស់លោកដើម្បីជំរុញទំនាក់ទំនងកងទ័ពទាំងពីរឲ្យកាន់តែជិតស្និទ្ធ និងរឹងមាំ
FN ៖ ប្រមុខការពារជាតិចិន នាយឧត្តមសេនីយ៍ វៃ ហ្វេនហេ បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកនៅក្នុងប្រទេសកម្ពុជានាពេលនេះ ដើម្បីពន្លឿនការអនុវត្តន៍លើការងារផ្សេងៗ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានាធិបតីចិន លោក ហ្ស៊ី ជីនពីង បានចុះហត្ថលេខានាពេលកន្លងទៅ។ ជាពិសេសជំរុញទំនាក់ទំនងកងទ័ពកម្ពុជា-ចិន ឲ្យកាន់តែជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត។ ប្រមុខការពារជាតិបានគូសបញ្ជាក់បែបនេះ ក្នុងពេលអញ្ជើញជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាពនារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨នេះ។ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់នាយឧត្តមសេនីយ៍ វៃ ហ្វេនហេ នៅកម្ពុជា ជាពិសេសឆន្ទៈដ៏មុះមុតក្នុងពង្រឹងទំនាក់ទំនងកម្ពុជា-ចិន និងកងទ័ព។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនងដែលនិយាយផង និងធ្វើផង មិនមែនគ្រាន់តែនិយាយហើយមិនអនុវត្តន៍នោះទេ។ ក្នុងន័យនេះសម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណ និងជំរុញឲ្យពន្លឿនការអនុវត្តន៍នូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានាពេលកន្លងមកឲ្យទទួលបានជោគជ័យ។ នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន ប្រមុខការពារជាតិចិន…