សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យបក្សប្រឆាំងកំណត់គោលនយោបាយ ចំពោះការជំទាស់នឹងការលើកលែងបណ្ណបើកបរដល់អ្នកបើកម៉ូតូ កម្លាំង១២៥ CC ចុះក្រោម
FN ៖ នៅក្នុងកិច្ចប្រជុំសភាពេញអង្គ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យគណបក្សសង្រ្គោះជាតិ កំណត់ជាគោលនយោបាយផ្ទាល់ខ្លួនចំពោះការជំទាស់នឹង ការលើកលែងបណ្ណបើកបរសម្រាប់ អ្នកបើកម៉ូតូ កម្លាំង១២៥ CC ចុះក្រោម។ នេះបើតាមការអះអាងរបស់ លោក ឈាង វុន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រចាំនៅរដ្ឋសភា។ ការប្រកាសបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីសមាជិកសភាគណបក្សប្រឆាំងមួយចំនួន ចេញមុខជំទាស់ទៅ នឹងការធ្វើវិសោធនកម្មច្បាប់ ចរាចរណ៍ផ្លូវគោក ត្រង់ចំណុចដែលចែងឱ្យលើកលែងមិនឱ្យមាន បណ្ណបើកបរសម្រាប់អ្នកជិះម៉ូតូចាប់ពីកម្លាំង ម៉ាស៊ីន 125 CC ចុះក្រោម។ សមាជិកសភាគណបក្សប្រឆាំងទាំងនោះ បាននិយាយថា ការលើកលែងមិនឱ្យមានបណ្ណបើកបរ សម្រាប់ម៉ូតូបែបនោះ ពុំអាចដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍បានទេ។ លោក ឈាង វុន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា ការដែលសម្តេចតេជោ សម្រេចឱ្យអ្នកបើកបរម៉ូតូកម្លាំង125 CC ចុះក្រោម ពុំចាំបាច់ធ្វើបណ្ណបើកបរនេះ គឺដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ និងការចំណាយរបស់ពួកគាត់ ដោយសារតែមានសំណូមពរ…