ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងឱកាសអញ្ជើញពិសាបាយសាមគ្គីជាមួយសមាគមខ្មែរ-ចិន
FN ៖ នៅរសៀលថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញពិសាបាយសាមគ្គីជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធខ្មែរ-ចិន ដែលរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ជំនួបពិសាអាហារសាមគ្គីរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកសមាគមសម្ព័ន្ធខ្មែរ-ចិនឆ្នាំ២០១៨នេះ គឺជាឆ្នាំទី២ហើយ។ ការពិភាក្សាអាហារសាមគ្គីនេះ ធ្វើឡើងក្នុងគោលបំណងរឹតចំណងសាមគ្គីភាព និងដើម្បីពិភាក្សាលើការងារមួយចំនួនពាក់ព័ន្ធការវិនិយោគនៅកម្ពុជាផងដែរ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពេញចិត្តដែលថ្នាក់ដឹកនាំសមាគមសម្ព័ន្ធខ្មែរ-ចិន បានរួមគ្នាជួយអភិវឌ្ឍន៍សេចក្តីកម្ពុជាឲ្យចម្រើន លូតលាស់ល្អប្រសើរ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាសាចិននៅកម្ពុជាកំពុងមានការចាប់អារម្មណ៍ខ្លាំង ព្រោះកំណើនវិនិយោគិន និងទេសចរណ៍ចិន។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឧកញ៉ា…