ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រដល់ និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាង៣ពាន់នាក់
FN ៖ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ប្រមាណ៣,១៦១នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ដើម្បីទទួលស្គាល់អំពីការខិតខំរៀនសូត្ររហូត ទទួលបានជោគជ័យរបស់ពួកគេ។ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) គឺជាសាកលវិទ្យាល័យដ៏ចំណាស់ និងមានគុណភាពធំមួយរបស់កម្ពុជា ដែលបានបណ្តុះបណ្តាលធនធានមនុស្សកម្ពុជារាប់ម៉ឺននាក់។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្លងពីបទពិសោធន៍នៃការហាត់ប្រាណរបស់សម្តេចនៅសព្វថ្ងៃនេះ ទៅថ្ងៃមុខសម្តេចអាចក្លាយទៅជាគ្រូបង្ហាត់ ពីការហាត់ប្រាណដើម្បីសុខភាព ដើម្បីបញ្ចុះគីឡូ និងសម្រកក្បាលពោះ។ សម្តេចតេជោ បានថ្លែងថា នៅថ្ងៃម្សិលមិញសម្តេចបានដើរហាត់ប្រាណជិត១០គីឡូ។ * សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា ព្រោះតែមើលឃើញពីតម្លៃនៃការកសាងសមត្ថភាពធនធានមនុស្សនេះហើយ ទើបរាជរដ្ឋាភិបាលបានបង្កើនថវិកាជាតិសម្រាប់វិស័យអប់រំ ហើយបានធ្វើកំណែទម្រង់ជាបន្តបន្ទាប់ចាប់តាំងពីក្រោយថ្ងៃរំដោះ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនៅតែពេញចិត្តចំពោះការសម្រេចចិត្តរបស់សម្តេចក្នុងការបើកឱកាសឱ្យវិស័យឯកជនជួយបណ្តុះបណ្តាលធនធានមនុស្ស ដែលការសម្រេចចិត្តនេះបានធ្វើមុនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទៅទៀត។ * សម្តេចតេជោ ហ៊ុន សែន…