ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ៣,១៥០នាក់
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីប្រគល់ សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាចំនួន ៣,១៥០នាក់ នៅសាលមហោស្រពកោះពេជ្រ។ និស្សិត ដែលនឹងត្រូវទទួលសញ្ញាបត្រនេះរួមមាន កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត)។ វិទ្យាស្ថានវ៉ាន់ដា គឺជាវិទ្យាស្ថានឈានមុខ និងមានកេរ្តិ៍ឈ្មោះល្បីមួយនៅកម្ពុជាលើការបណ្តុះបណ្តាលជំនាញគណនេយ្យដល់និស្សិតកម្ពុជា។ ខាងក្រោមនេះជាសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការប្រគល់សញ្ញាបត្រអាចនឹងលើកមករៀបចំនៅពេលរសៀលជំនួសវិញ ដោយសារតែសម្តេចមានកម្មវិធីច្រើន ត្រូវធ្វើ។ សម្តេចនាយករដ្ឋមន្រ្តីថា ការចែកសញ្ញាបត្រពេលព្រឹក និងពេលល្ងាចនាពេលបច្ចុប្បន្នមិនខុសគ្នានោះទេ ព្រោះធ្វើឡើងនៅក្នុងអគារ ក្រោមម៉ាស៊ីនត្រជាក់ដូចគ្នា ដែលមិនដូចពីអតីតកាលការធ្វើចែកសញ្ញាបត្រធ្វើនៅតាមវាល ដោយសង់រោងនោះឡើយ។ * សម្តេចតេជោ ហ៊ុន សែន ក្រៅពីការអបអរសាទរ និងរីករាយជាមួយនិស្សិតជយលាភីប្រមាណ៣១៥០ហើយនោះ សម្តេចក៏បានបង្ហាញការអបអរសាទរផងដែរ ចំពោះវឌ្ឍនភាពរបស់វិទ្យាស្ថានវ៉ាន់ដា លើការអប់រំនេះ។ * សម្តេចតេជោ ហ៊ុន សែន…