ប្រសាសន៍សំខាន់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺន៥ពាន់នាក់ មកពីរោងចក្រនានា នៅចំការដូង នាព្រឹកថ្ងៃនេះ
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅព្រឹកថ្ងៃពុធ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ១៥,០០០នាក់ មកពីរោងចក្រចំនួន២០ នៅតំបន់ចំការដូង ក្នុងខណ្ឌដង្កោ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន នឹងឡើងថ្លែងសុន្ទរកថាមួយនៅចំពោះមុខប្រធានាធិបតីចិន អាមេរិក រុស្ស៊ី ក្នុងកិច្ចប្រជុំអាស៊ាន-អេប៉ិច ដែលនឹងធ្វើនៅប្រទេសវៀតណាម នៅសប្តាហ៍ក្រោយនេះ។ * សម្តេចតេជោ ហ៊ុន សែន គ្រោងបន្ថែមមួយថ្ងៃទៀត ក្នុងមួយសប្តាហ៍ ដើម្បីចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីតាមរោងចក្រ ខណៈពេលបច្ចុប្បន្នសម្តេចបានប្រើពីរថ្ងៃគឺថ្ងៃអាទិត្យ និងពុធ ជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចនៅទូទាំងប្រទេស ដែលបានជួយបង្កបរិយាកាសឲ្យប្រជាពលរដ្ឋ បានលេងកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព អកអំបុក និងសំពះព្រះខែ ក៏ដូចជាប្រជាពលរដ្ឋដែលបានចុះទៅលេងកម្សាន្តនៅតាមបណ្តាខេត្ត។ * សម្តេចតេជោ ហ៊ុន សែន…