ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាង១ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១៤ ក្នុងខេត្តព្រះសីហនុ
FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតម្កល់ប្រយោជន៍ប្រជាជនក្នុងក្រអៅបេះដូងសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨នេះ បានបន្តជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតសរុបប្រមាណ ១៤,០២៥នាក់ មកពីរោងចក្រសហគ្រាសចំនួន១៤ នៅក្នុងខេត្តព្រះសីហនុ។ ជំនួបនៅព្រឹកថ្ងៃអាទិត្យនេះ គឺជាជំនួបលើកទី២ របស់សម្តេចតេជោជាមួយកម្មករ និយោជិត នៅក្នុងខេត្តព្រះសីហនុ ខណៈដែលព្រឹកថ្ងៃទី៣ ខែមីនា សម្តេចបានជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង ២ម៉ឺននាក់មកពីរោងចក្រចំនួន៧៧ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសុន្ទរកថា សំណេះសំណាលជាមួយកម្មករនិយោជិតជាង ១ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១៤ ក្នុងខេត្តព្រះសីហនុ * សម្តេចតេជោ បានថ្លែងថា ក្នុងទិវាការងារអន្តរជាតិ ១ ឧសភា សម្តេចនឹងជ្រើសរើសការជួបជុំលេងសប្បាយជាមួយបងប្អូនកម្មករ កម្មការិនីនៅតាមរោងចក្រ។ * សម្រាប់ថ្ងៃទី០១ ខែឧសភា សម្តេចតេជោ…