ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវ ៣៨ខ្សែនៅក្រុងសៀមរាប
FN ៖ ដែនដីអតីតរាជធានីដ៏ល្បាញល្បីនៃអាណាចក្រអង្គរ ទទួលបានសមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រក្នុងយុគសម័យ នៃការដឹកនាំរបស់តេជោ សែន បន្ទាប់ពីដែនដីអតីតរាជធានី ល្បាញល្បីមួយនេះ ត្រូវបានចុះអន់ថយ និងដួលរលំទៅក្រោយព្រះបាទជ័យវរ្ម័នទី៧ យាងសោយទិវង្គត់ក្នុងឆ្នាំ១២១៩។ សមិទ្ធផលថ្មីនេះស្ថិតក្នុងយុគសម័យ នៃសុខសន្តិភាពក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នេះគឺផ្លូវតូចធំរហូតដល់ទៅ៣៨ខ្សែ។ ពិធីបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវទាំង៣៨ខ្សែនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងប្រមាណមួយម៉ោង៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កូវីដ១៩ បានរារាំងដល់ការរៀបចំកម្មវិធីសាងសង់ផ្លូវ តែមិនអាចរារាំងការសាងសង់ផ្លូវទាំង៣៨ខ្សែ នៅសៀមរាបនោះឡើយ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចសម្រេចកែលម្អមាត់ស្ទឹងសៀមរាបប្រវែង ៨៤៤០ម៉ែត្រ ដើម្បីលើកសោភ័ណភាព និងសម្រួលការលេងកម្សាន្តរបស់ប្រជាពលរដ្ឋ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សៀមរាប ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ…