ប្រធានរដ្ឋសភាឡាវ អបអរសម្តេចតេជោ ហ៊ុន សែន ចំពោះជោគជ័យនៃការបោះឆ្នោត និងជឿជាក់ថាសម្តេចតេជោ នឹងបន្តអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនថែមទៀត
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចនៅលើទឹកដីប្រទេសឡាវ នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីបានអញ្ជើញដាក់កម្រងផ្កានៅស្តូបយុទ្ធជនពលីជីវិត របស់ប្រទេសឡាវរួចហើយនោះ សម្ដេចបានអញ្ជើញជួបពិភាក្សាជាមួយលោកស្រី ប៉ានី យ៉ាថូទូ ប្រធានរដ្ឋសភាឡាវ។ នៅក្នុងជំនួបនោះ លោកស្រីប្រធានរដ្ឋសភា បានស្វាគមន៍សម្ដេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញមកទស្សនកិច្ចផ្លូវការ នៅប្រទេសឡាវ។ លោកស្រីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ ក្នុងឱកាសនោះ លោកស្រីក៏បានអបអរសាទរ ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា និងជោគជ័យនៃការបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា។ លោកស្រីប្រធានរដ្ឋសភាបានបន្តថា ជោគជ័យនៃការបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជានៅពេលនេះ គឺបានបង្ហាញពីការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោផងដែរ ហើយលោកស្រីពិតជាមានជំនឿជឿជាក់ថា សម្ដេចតេជោហ៊ុនសែន និងគណបក្សប្រជាជនកម្ពុជា នឹងបន្តអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើន និងទទួលបានជោគជ័យបន្ថែមទៀត មិនថាតែប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺបានចូលរួមចំណែកដល់សុខសន្តិភាព និងការរីកចម្រើនរបស់តំបន់ទាំងមូលផងដែរ។ លោកស្រីប្រធានរដ្ឋសភា ក៏បានអបអរសាទរចំពោះលទ្ធផល នៃជំនួបរវាងនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរកាលពីព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ផងដែរ។ ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្ត្រី…