សម្តេចតេជោ ប្រាប់ពលរដ្ឋខ្មែរអាមេរិក ជិត ៦០០ នាក់ ថា “ទំនាក់ទំនងកម្ពុជា-អាមេរិក ល្អមិនធ្លាប់មាន“
រសៀលថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៦ នៅសហរដ្ឋអាមេរិក ត្រូវនឹងថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១៦ នៅ កម្ពុជា, មុននឹងចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅថ្ងៃទី ១៥ និង ១៦ កុម្ភៈ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតឱកាសជួបសំណេះសំណាលជាមួយបងប្អូនខ្មែរជាង ៦០០ នាក់ ដែលរស់នៅ និងបានអញ្ជើញមកពីរដ្ឋនានា នៃសហរដ្ឋអាមេរិក នៅសណ្ឋាគារ Hyatt Regency។ សម្តេចបានជំរាបជូនប្រជាពលរដ្ឋរួមជាតិថា ការរួបរួមសាមគ្គីគ្នា គោរព និងស្រឡាញ់រាប់អានគ្នារបស់បងប្អូនខ្មែរនៅទូទាំងពិភពលោក ដោយមិនប្រកាន់និន្នាការនយោបាយ មានសារៈសំខាន់ណាស់ ក្នុងការធ្វើអោយខ្មែរគង់វង្ស រីកចម្រើន ដែលផ្ទុយពីការបង្កជម្លោះ បែកបាក់គ្នា នាំមកនូវការបាត់បង់ទឹកដី និងបរទេសជេរដៀលត្មេះ។ សម្តេចបានរំលឹកថា ពេលធ្វើដំណើរចេញពីចំណតអាកាសយានដ្ឋានអន្តរជាតិទីក្រុង Palm Spring មកកាន់ទីក្រុង Rancho Mirage រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក, សម្តេចមិនបានឃើញមានបាតុករបិទផ្លូវ…