ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព សម្ពោធផ្លូវជាតិលេខ៧៦ ខេត្តរតនគីរី
FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៧៦ ប្រវែង១៧២គីឡូម៉ែត្រ ពីសែនមនោរម្យ ខេត្តមណ្ឌលគីរី ដល់ តាអង ខេត្តរតនគីរី ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេច៖ * សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាលើកឡើងថា លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម មិនបានផ្តល់ដំណឹងជូនសម្តេច អំពីអាកាសធាតុ ពេលសម្តេចហោះតាមឧទ្ធម្ភាគចក្រ ទៅកាន់ខេត្តរតនគីរី នៅព្រឹកថ្ងៃនេះ។ * សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវសារជាថ្មីអំពីរថយន្តកាត់តល្មើសច្បាប់ ត្រូវឃាត់ទុកកុំឲ្យធ្វើដំណើរ ព្រោះបង្កគ្រោះថ្នាក់ដល់ជីវិតអ្នកដទៃ។ សម្តេចតេជោ ក៏បានអំពាវនាវសារជាថ្មីឲ្យបងប្អូនប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ក្នុងការធ្វើដំណើរ ដើម្បីជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរមិត្តចិន ដែលបានសហការ និងជួយដល់ការអភិវឌ្ឍន៍ផ្លូវថ្នល់នៅកម្ពុជា។ * សម្តេចតេជោ ហ៊ុន សែន បានប្រកាស…