កម្ពុជាគាំទ្រឡាវសាងសង់វារីអគ្គិសនីដនសាហុង ខណៈឡាវ​សន្យាលក់ថា​មពលក្នុង​តម្លៃថោ​កឲ្យកម្ពុជា

FN ៖ ក្នុងឱកាសអនុញ្ញាតឲ្យប្រធានរដ្ឋសភាឡាវ លោកស្រី ប៉ានី យ៉ាថទូ (PANY YATHOTOU) ចូលជួបសម្តែងការគួរសម និងសំណេះសំណាល​ការងារនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកបង្ហាញនូវ ផលវិជ្ជមានល្អៗជា​ច្រើនក្នុងទំនាក់ទំនងរវាងកម្ពុជា-ឡាវ ដែលក្នុងនោះមានទាំងការគាំទ្រ​លើការសាងសង់វារីអគ្គិសនី​ដនសាងហុងរបស់​ឡាវ ពីសំណាក់កម្ពុជាផងដែរ។ បើយោងតាមទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា លទ្ធផលវិជ្ជមានល្អៗ ដែលរាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋា ភិបាលឡាវបាន​សម្រេចនោះ​មានដូចជា៖ ១. កិច្ចសហប្រតិបត្តិការបើកច្រកទ្វារអន្តរ​ជាតិរវាងប្រទេស​ទាំងពីរនៅណងនុឃឿន-ត្រពាំងគ្រៀល ដែលនឹងសម្ពោធនៅថ្ងៃទី១០ ខែមករា ២០១៧, ២. ឯកភាពគ្នាដោះដូរអ្នកទោស​ដោយមិនគិតពីចំនួន​ឡើយ និង៣. ឯកភាពសហការគ្នា​លើវិស័យថាមពល។ ពាក់ព័ន្ធវិស័យថាមពលនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ប្រាប់ប្រធានរដ្ឋសភាឡាវថា កម្ពុជាគាំទ្រប្រទេសឡាវក្នុងការកសាងទំនប់វារីអគ្គិសនីដនសាហុង រីឯឡាវសន្យាលក់ថាមពលអគ្គិសនីក្នុងតម្លៃថោកសមរម្យមកឲ្យកម្ពុជា ដើម្បីអភិវឌ្ឍន៍ខេត្តមួយចំនួននៅជាប់ព្រំដែនគ្នា។ បើតាមសម្តេចតេជោ ហ៊ុន សែន កម្ពុជា ក៏បានអនុញ្ញាតឲ្យឡាវប្រើប្រាស់​ផ្លូវគមនាគមន៍ និងកំពុងផែកម្ពុជា ក្នុងការដឹកជញ្ជូនទំនិញនាំចេញទៀតផង…

​សម្តេចតេជោ ហ៊ុន សែន៖ ផែនទី UTM ខ្នាត 1/50,000 ងាយស្រួលបោះបង្គោលព្រំដែន ជាងផែនទីខ្នាត 1/100,000

FN ៖ សម្តេចតេជោ ហ៊ុន សែន បានពន្យល់ដល់ក្រុមអ្នកលេង Facebook ថា ផែនទីបោនខ្នាត 1/100,000 ដែលទទួលស្គាល់ ដោយរដ្ឋធម្មនុញ្ញមានការលំបាកក្នុងការរកចំណុច ដើម្បីបោះបង្គោលព្រំដែន ព្រោះតែផែនទីនេះមានទំហំតូចពេក។ ចំណែកផែនទី UTM ខ្នាត 1/50,000 វិញ មានភាពប្រសើរច្រើនដែលងាយស្រួលវាស់វែង និងរកចំណុចដើម្បីបោះបង្គោលព្រំដែន។ ការបកស្រាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីកម្ពុជា-វៀតណាម បានឯកភាពគ្នាក្នុងកិច្ចប្រជុំទ្វេភាគី នៅខេត្តសៀមរាប (CLV) នាថ្មីៗនេះ ក្នុងការស្នើទៅរដ្ឋាភិបាលបារាំង ដើម្បីផ្តល់អ្នកជំនាញបច្ចេកទេស ក្នុងការរៀបចំផ្ទេរផែនទីបោនពីខ្នាត 1/100,000 មកជាផែនទី UTM ខ្នាត 1/50,000 វិញ។ ឆ្លើយនឹងសំណួរអ្នកលេង Facebook ដែលបានចូលទៅ Comment លើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា…