ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសទី៦ និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ តម្លៃជាង២២លានដុល្លារ
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់ចោមចៅ ដែលជាស្ពានអាកាសទី៦នៅក្នុងរាជធានីភ្នំពេញ។ ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ ដែលបើកការដ្ឋានសាងសង់នៅថ្ងៃនេះ សាងសង់ដោយក្រុមហ៊ុនក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាប្រមាណ ២២លានដុល្លារអាមេរិក ហើយគ្រោងចំណាងពេលសាងសង់ ៣០ខែ គិតចាប់ពីថ្ងៃនេះទៅ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជធានីភ្នំពេញបច្ចុប្បន្នក្រោយរំដោះចេញពីរបបប្រល័យពូជសាសន៍ប្រមាណ ៤០ឆ្នាំមកនេះ បានក្លាយជាទីក្រុងពោរពេញដោយការអភិវឌ្ឍ និងរីកចម្រើន ខណៈដែលផ្ទៃដីបានរីកធំពីត្រឹម ៣០០គីឡូម៉ែត្រក្រឡា ដល់ទៅជាង ៦០០គីឡូម៉ែត្រក្រឡា។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជធានីភ្នំពេញនាពេលបច្ចុប្បន្នប្រឈមការកកស្ទះ៣យ៉ាងរួមមាន៖ កកស្ទះចរាចរ កកស្ទះលូ និងកកស្ទះទី៣ គឺកកស្ទះសំរាម។ សម្តេចតេជោ…