ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសពិធីប្រគល់សញ្ញាបត្រ ជូនគរុនិស្សិត និងនិស្សិតបច្ចេកវិទ្យាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ នាព្រឹកថ្ងៃនេះ
FN ៖ នៅព្រឹកថ្ងែទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ជូនគរុនិស្សិត និងនិស្សិតបច្ចេកវិទ្យាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យា និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យា ដែលបញ្ចប់ការសិក្សាឆ្នាំ ២០១១-២០១៤ ចំនួន ៣,៨២៩នាក់ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេច៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពីការបំបែកក្រសួងជាពីរ រយៈពេលប៉ុន្មានអាណត្តិចុងក្រោយនេះ ដើម្បីអភិវឌ្ឍន៍ការងាររបស់រាជរដ្ឋាភិបាលកាន់តែងាយស្រួល។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សភាពការណ៍ នៃទីផ្សារការងារផ្នែកបច្ចេកទេសកំពុងមានការប្រែប្រួលហើយនាពេលបច្ចុប្បន្ន ពោលទីផ្សារការងារផ្នែក បច្ចេកទេសកាលពីអតីតកាលមិនសូវមាននោះទេ តែបច្ចុប្បន្នទីផ្សារការងារផ្នែកបច្ចេកទេសកំពុងមានតម្រូវការច្រើន។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកផងដែរថា សាលាបណ្តុះបណ្តាលបច្ចេកទេសកាលបង្កើតឡើងដំបូងក្រោមជំនួយសហភាពសូវៀតនោះ មិនសូវមានសិស្សរៀននោះទេ ព្រោះទីផ្សារការងារមិនសូវមាន តែបច្ចុប្បន្នមិនដូចពីមុនទៀតនោះឡើយ។ * ថ្លែងប្រតិកម្មនិងការដាក់ផ្លែផ្កាពីគណបក្សប្រឆាំងជុំវិញពាក្យសម្តីរបស់លោកស្រី អ៊ុង សានស៊ូជី «តោះទៅផ្ទះយើងវិញ»,…