បែកធ្លាយផ្ទៃក្នុង៖ លោក សម រង្ស៊ី ធ្វើឲ្យអ្នកតស៊ូជាមួយកាន់តែខកចិត្ត បន្ទាប់ពីប្រកាសបិទផ្លូវនយោបាយប្រពន្ធរបស់ខ្លួន
FN ៖ ប្រភពផ្ទៃក្នុងគណបក្សសង្គ្រោះជាតិកូតា សម រង្ស៊ី នាំគ្នាសម្តែងការហួសចិត្តនិងខកចិត្តនៅពេលលោក សម រង្ស៊ី ប្រកាសបិទផ្លូវបន្តទៀតថា «ខ្ញុំអត់មានរៀបចំឲ្យភរិយាខ្ញុំ ឬកូនខ្ញុំណាម្នាក់ មកដឹកនាំគណបក្ស ជំនួសខ្ញុំទេ»។ ផ្ទៃក្នុងគណបក្សសង្គ្រោះជាតិកូតា សម រង្ស៊ី បាននាំគ្នាទះទ្រូងហួសចិត្ត ហើយថ្លែងថា៖ «ហេតុអ្វីក៏សម្រេចចិត្តដោយគ្មានសួរយោបល់គេឯងឲ្យច្បាស់!? បើបានជាបិទផ្លូវនយោបាយខ្លួនឯងទៅហើយ ហេតុអ្វីក៏ប្រកាសបិទផ្លូវនយោបាយរបស់ប្រពន្ធខ្លួនថែមទៀត!? ចុះបើគណបក្សត្រូវការនោះវានឹងទៅជាក្រឡិច ក្រឡុច លេបសម្តីខ្លួនឯងបាត់ទៅហើយទេឬ!? ហេតុអ្វីក៏មិនទុកឱកាសឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍ និងគណៈកម្មាធិការនាយកធ្វើការផង!?»។ នៅក្នុងគណបក្សសង្គ្រោះជាតិគឺមានចរន្តពីរ ដែលមនុស្សខាងកូតា សម រង្ស៊ី គឺចង់ឲ្យលោកស្រី ជូឡុង សូមួរ៉ា ធ្វើប្រធានបក្ស។ ចំណែកឯកូតាគណបក្ស សិទ្ធិមនុស្សគឺចង់ឲ្យលោក កឹម សុខា ធ្វើប្រធានបក្ស។ បើលោក សម រង្ស៊ី ប្រកាសបិទផ្លូវដូច្នេះ មានន័យថា បក្សទាំងមូលត្រូវតែលើកថ្វាយឲ្យលោក កឹម សុខា ធ្វើប្រធានបក្សដោយស្វ័យប្រវត្តិតែម្តងទៅ។ ផ្ទៃក្នុងបក្សក៏បង្ហើបឲ្យដឹងថា ឥឡូវនេះពីលើដល់ក្រោមកាន់តែច្របូកច្របល់ មិនស្តាប់គ្នា លូកគ្នាពេញ ជាពិសេសក្នុងដំណាក់កាលតែងតាំងបេក្ខភាពសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នេះ។ ការប្រកាសបែបនេះទៀតសោត គឺស្ទើរតែចប់ទាំងអស់មនុស្សខាងកូតាគណបក្ស…