សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតអបអរសាទរជូន ឧបនាយរដ្ឋមន្រ្តី ទៀ បាញ់ ដែលទើបគោរមងារ «សម្តេចវិជ័យសេនា» ពីព្រះមហាក្សត្រ
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ បានផ្ញើសារលិខិតអបអរសាទរជូនដល់ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ក្នុងឱកាសដែលព្រះមហាក្សត្រ បានប្រោសប្រទាន គោរមងារជា «សម្តេចពិជ័យសេនា ទៀ បាញ់»។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «សម្តេចពិជ័យសេនា គឺជាឥស្សរជនមួយរូប ដែលបានរួមដំណើរជាមួយខ្ញុំ និងថ្នាក់ដឹកនាំផ្សេងទៀត រយៈពេល៤០ឆ្នាំមកហើយ ដោយសហការគ្នាដោះស្រាយរាល់ការងារលំបាក ពិសេសសម្តេចគឺជាប្រតិបត្តិករដ៏មានសមត្ថភាព និងស្មោះត្រង់ក្នុងការអនុវត្តន៍នយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាពការងារបង្រួបបង្រួមជាតិ ការឯកភាពទឹកដី និងអភិវឌ្ឍន៍ប្រទេសជាតិរហូតដល់សព្វថ្ងៃ»។