សម្តេចតេជោ ហ៊ុន សែន៖ ជំនួយចិន បានជួយអធិបតេយ្យនយោបាយនៅកម្ពុជា និងមានឯករាជ្យភាព
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ជំនួយរបស់ចិន មិនមែនត្រឹមតែជួយអភិវឌ្ឍន៍ប្រទេសនោះទេ តែក៏បានជួយដល់អធិបតេយ្យនយោបាយនៅកម្ពុជា ហើយក៏ធ្វើឲ្យកម្ពុជាទទួលបានឯករាជ្យផ្ទៃក្នុង និងក្រៅប្រទេស។ ការគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧នេះ ក្នុងពេលសម្តេចអនុញ្ញាឲ្យលោកស្រី ស៊ុន ឈុនឡាន សមាជិកការិយាល័យមជ្ឈិមបក្សកុម្មុយនីសចិន និងជារដ្ឋមន្ត្រីកិច្ចការរណសិរ្សរបស់គណបក្សកុម្មុយនីសចិន ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារ។ ក្នុងជំនួបនោះ លោកស្រី ស៊ុន ឈុនឡាន បានកោតសរសើរចំពោះភាពរីកចម្រើន របស់ប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកស្រីថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជា បាននិងកំពុងរីកចម្រើនយ៉ាងខ្លាំង ជាពិសេសរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះមានអគារខ្ពស់ៗទំនើបៗជាច្រើន។ សម្តេចតេជោ បានមានប្រសាសន៍តបថា ការរីកចម្រើនរបស់កម្ពុជាសព្វថ្ងៃនេះ គឺមានការចូលរួមចំណែកយ៉ាងច្រើនពីមិត្តចិន។ សម្តេចនាយករដ្ឋមន្រ្តី បានថ្លែអំណរគុណចំពោះលោកស្រី ដែលបានមើលឃើញការវិវត្តន៍ថ្មីៗ របស់កម្ពុជា។ សម្តេចតេជោ ក៏សប្បាយរីករាយផងដែរ ដែលកន្លងមកនេះ បានរួមការងារជាមួយរដ្ឋាភិបាលចិន ជាពិសេសថ្លែងអំណរគុណចិន ដែលបានចូលរួមយ៉ាងសកម្មក្នុងគ្រប់កម្រិត ធ្វើឲ្យទំនាក់ទំនងទ្វេរភាគីរវាងប្រទេសទាំងពីរ ក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ…