សម្តេចតេជោ ហ៊ុន សែន៖ ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ មានសារសំខាន់ខ្លាំងណាស់ សម្រាប់ប្រទេសជាតិ, សូមលើកទឹកចិត្តបងប្អូនទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែឧសភានេះតាមរយៈ Facebook សម្តេចបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ គឺមានសារសំខាន់ខ្លាំងណាស់ សម្រាប់ប្រទេសជាតិយើងទាំងមូល។ សម្តេចសូមលើកទឹកចិត្តបងប្អូន ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាកុំខានឲ្យសោះ។ ជាមួយគ្នានេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បញ្ជាក់ទៀតថា ដើម្បីធានាបាននូវសុខសន្តិភាព និងនិរន្តរភាពនៃការអភិវឌ្ឍ សូមបងប្អូនបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រទេសជាតិជាបន្តទៀត។ តាមរយៈ Facebook សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «អរគុណបងប្អូនកូនក្មួយយុវជន និងកូនក្មួយកម្មករទាំងអស់ ដែលបានផ្តល់នូវការគោរពស្រឡាញ់ចំពោះរូបខ្ញុំ។ ជាពិសេស អរគុណចំពោះបងប្អូនដែលតែងតែគាំទ្រ និងមានទំនុកចិត្តជឿជាក់លើរូបខ្ញុំ ក្នុងការដឹកនាំប្រទេសជាតិមកទល់សព្វថ្ងៃនេះ។ ពិតណាស់កិច្ចការប្រទេសជាតិ គឺមានការលំបាកស្មុគ្រស្មាញ និងទទួលខុសត្រូវច្រើន ជាពិសេស គឺការស្តារនិងកសាងប្រទេសជាតិមួយ ដែលបានបំផ្លាញដោយសង្រ្គាម និងរបបប្រល័យពូជសាន៍ ស្ទើររលាយទាំងស្រុង ឲ្យបានងើបឡើងវិញដូចសព្វថ្ងៃ។ ទន្ទឹមនឹងកម្ពុជា កំពុងរីករាយជាមួយសន្តិភាព និងវិបុលភាពនៃកំណើនសេដ្ឋ កិច្ចជាតិ គឺមានប្រទេសមួយចំនួន កំពុងជួបនូវវិបត្តិសង្រ្គាម និងការកាប់សម្លាប់ ដូចដែលយើងបានឃើញ…