សម្តេចតេជោ ហ៊ុន សែន ស្នើហ្វាំឡង់បង្កើនការវិនិយោគនៅកម្ពុជា និងជំរុញទំហំពាណិជ្ជកម្មទ្វេភាគី
FN ៖ ក្នុងដំណើរបំពេញបេសកកម្មការងារនៅទីក្រុងហ្សឺណែវ ប្រទេសស្វីសនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក វិល ស្គីនណារី (Ville Skinnari) រដ្ឋមន្ត្រីសហប្រតិបត្តិបត្តិការអភិវឌ្ឍន៍ និងពាណិជ្ជកម្មអន្តរជាតិ ប្រទេសហ្វាំងឡង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារសំខាន់ៗមួយចំនួន។ ជាកិច្ចចាប់ផ្តើមនៃជំនួបសម្តេចតេជោ ហ៊ុន សែន និងលោក វិល ស្គីនណារី បានជជែកទៅលើការទិញម៉ាស៊ីនភ្លើងសម្រាប់ផលិតថាមពលនៅកម្ពុជា។ បើតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នៅចំពោះមុខរដ្ឋមន្ត្រីហ្វាំងឡង់ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនហ្វាំងឡង់ដែលបានលក់ម៉ាស៊ីនភ្លើងអាចផលិតថាមពលរហូតដល់ ២០០េមហ្គាវ៉ាត់ និងបញ្ចេញផ្សែងពុលតិច សម្រាប់ដោះស្រាយបញ្ហាខ្វះថាមពលនៅកម្ពុជា។ សមភាគីទាំងពីរក៏បានជជែកផងដែរទៅលើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ពាក់ព័ន្ធការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វាំងឡង់នេះ លោករដ្ឋមន្ត្រីហ្វាំងឡង់ បានគូសបញ្ជាក់ថា ហ្វាំងឡង់កំពុងតែស្វែងរកកុងស៊ុលកិត្តិយស ដើម្បីជួយលើកតម្កើងដល់ទំនាក់ទំនងរវាងហ្វាំងឡង់ និងកម្ពុជានាពេលខាងមុខ។ ក្រៅពីបញ្ហាពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វាំងឡង់ សម្តេចតេជោ ហ៊ុន…