សម្តេចតេជោ ហ៊ុន សែន កោតសរសើរក្រុមហ៊ុនចិន ដែលបានជួយអភិវឌ្ឍន៍តំបន់ស្ងប់ស្ងាត់នៅកោះកុង ទៅជាកន្លែងទាក់ទាញទេសចរណ៍
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានវាយតម្លៃខ្ពស់ និងកោតសរសើរផងដែរ ចំពោះក្រុមហ៊ុនចិន ដែលបានដាក់ទុនវិនិយោគយ៉ាងច្រើន ប្រែក្លាយតំបន់ស្ងប់ស្ងាត់ នៅក្នុងខេត្តកោះកុងឲ្យក្លាយទៅជាកន្លែងទេសចរណ៍ ដ៏ទាក់ទាញនាពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។ ការថ្លែងកោតសរសើររបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង ក្នុងពេលអញ្ជើញទស្សនាតំបន់អភិវឌ្ឍន៍ទីក្រុងវិស្សមកាលទេសចរណ៍តារាសាគរ ស្រុកបុទុមសាគរ ខេត្តកោះកុង នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ។ នៅព្រឹកមិញនេះសម្តេចវិបុលភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានអញ្ជើញទស្សនាតំបន់អភិវឌ្ឍន៍ទីក្រុងវិស្សមកាលទេសចរណ៍តារាសាគរនេះផងដែរ។ ក្នុងដំណើរទស្សនាតំបន់អភិវឌ្ឍន៍ដ៏ធំរបស់ចិននេះ ក៏មានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់ តំណាងក្រសួងស្ថាប័ននានារបស់កម្ពុជា និងឥស្សរជនការទូត ព្រមទាំងតំណាងវិនិយោគចិន ជាច្រើនរូបទៀត។ ក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានតាមដានស្តាប់យ៉ាងយក ចិត្តទុកដាក់នូវការធ្វើបទបង្ហាញពីសំណាក់ម្ចាស់គម្រោង នៃតំបន់អភិវឌ្ឍន៍ ទីក្រុងវិស្សមកាលទេសចរណ៍តារាសាគរ ខេត្តកោះកុង។ សូមបញ្ជាក់ថា ក្រុមហ៊ុនចម្រុះមកពីសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានរាជរដ្ឋាភិបាលផ្តល់នូវការគាំទ្រឲ្យមានការវិនិយោគ…