សម្តេចតេជោ វិលពីចូលរួមប្រជុំកំពូលសហប្រជាជាតិ
គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បាននិវត្តមកដល់មាតុភូមិវិញដោយសុវត្ថិភាព បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលសហប្រជាជាតិ សម្រាប់ ការអនុម័តរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ ២០១៥ ដែលប្រព្រឹត្តទៅនៅទីស្នាក់ការសហប្រជាជាតិ នៅបុរី ញូយ៉ក សហរដ្ឋអាមេរិក ពីថ្ងៃ ២៥ ដល់ ២៧ កញ្ញា។