ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យអាស៊ីអឺរ៉ុប ជិត២ពាន់នាក់ នាព្រឹកថ្ងៃនេះ
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ដល់និស្សិតសកលវិទ្យាល័យអាស៊ីអឺរ៉ុប (AEU) សរុប១,៨៨៥នាក់ នៅវិទ្យាស្ថានជាតិអប់រំ។ និស្សិតដែលទទួលសញ្ញាបត្រនៅព្រឹកថ្ងៃនេះ រួមមាន៖ ថ្នាក់បរិញ្ញាបត្ររង ជំនាន់ទី១៧, ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១៥, ថ្នាក់អនុបណ្ឌិតជំនាន់ទី៩ ថ្នាក់បណ្ឌិតជំនាន់ទី១ និងទី២។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះជាថ្ងៃដំបូងនៅក្នុងឆ្នាំថ្មីឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ដែលសម្តេចបានអញ្ជើញមកចែកសញ្ញាបត្រដល់និស្សិត។ សម្តេចតេជោ ហ៊ុន សែន បានហៅការចែកសញ្ញាបត្រថ្ងៃនេះ មិនមែនជាការចៃដន្យនោះឡើយ តែជាវឌ្ឍនភាពដ៏ធំមួយសម្រាប់ការអប់រំ ស្របតាមចក្ខុវិស័យរបស់ រាជរដ្ឋាភិបាល ដែលបានលើកទឹកចិត្តដល់វិស័យឯកជនឲ្យចូលរួមក្នុងការបណ្តុះបណ្តាល។ * សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការភ្ញាក់ផ្អើល បន្ទាប់ពីមានជនបរទេសជាច្រើន ដូចជាអាមេរិក កូរ៉េ ចិន ឡាវ និងវៀតណាម…