ប្រធានាធិបតីមីយ៉ាន់ម៉ា ស្ញប់ស្ញែងចំពោះការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជា និងស្នើសុំបទពិសោធន៍ដឹកនាំប្រទេសពីសម្តេចតេជោ
FN ៖ ប្រធានាធិបតីសហភាពមីយ៉ាន់ម៉ា លោក ធិន ច បានអបអរសាទរ និង ស្ញប់ស្ញែងចំពោះការរីកចម្រើនលើវិស័យសេដ្ឋកិច្ច រួមទាំងវិស័យដទៃទៀតរបស់កម្ពុជា ព្រមទាំងបានស្នើសុំបទពិសោធន៍ដឹកនាំមួយចំនួនពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាផងដែរ។ ការបង្ហាញភាពស្ញប់ស្ញែងចំពោះកំណើនសេដ្ឋកិច្ចនៅកម្ពុជារបស់លោក ធិន ច បានធ្វើឡើងនាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ពេលដែលរូបលោកអញ្ជើញចូលជួបសំណេះសំណាលពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។ ក្នុងជំនួបនោះប្រធានាធិបតីមីយ៉ាន់ម៉ា លោក ធិន ច បានថ្លែងជម្រាបជូនសម្តេចតេជោថា កម្ពុជា កំពុងទទួលបានជោគជ័យលើការអភិវឌ្ឍប្រទេស និងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងវិស័យដទៃទៀត។ នេះបើតាមការបញ្ជាក់របស់លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបបានបញ្ចប់។ លោក ធិន ច ក៏បានគូសបញ្ជាក់ប្រាប់សម្តេចតេជោ ហ៊ុន សែន ផងដែរថា លោកទើបឡើងកាន់អំណាចបានមួយឆ្នាំប៉ុណ្ណោះ ដូច្នេះបទពិសោធន៍របស់ រាជរដ្ឋាភិបាលកម្ពុជា គឺជាការចាំបាច់សម្រាប់រូបលោក។ ក្នុងន័យនេះ លោក ធិន…