ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងសន្និសីទព័ត៌មាន ស្តីពីការធ្វើជាម្ចាស់ផ្ទះ នៃវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវេលាម៉ោង១១៖០០នាទី ដល់១១៖៣០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ បានធ្វើសន្និសីទជាមួយបណ្តាញ ព័ត៌មាននានាស្តីពីការធ្វើជាម្ចាស់ផ្ទះ នៃវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីតំបន់អាស៊ាន។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងមិនមានលទ្ធភាពកាត់បន្ថយប្រាក់ចំណូលពីប្រទេសអាស៊ាន មួយទៅប្រទេសអាស៊ានបានទេ ប្រាក់ចំណូលរបស់កម្ពុជា មិនអាចដើរទាន់ប្រទេសសិង្ហបុរី និងប្រទេសដែលមានប្រាក់ចំណូលខ្ពស់នោះទេ សូម្បីតែនៅអាមេរិក បារាំង និងអឺរ៉ុប ក៏មិនមានអ្នកណាមានទ្រព្យសម្បត្តិដូចគ្នានោះទេ ប៉ុន្តែសំខាន់គឺការកាត់គន្លាតខាងខួរក្បាល នេះជាវិធីដែលធ្វើទៅរួច។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យុវជនកម្ពុជានាពេលនេះមានលទ្ធភាព និងសមត្ថភាពខ្លាំងណាស់ ហើយបានស្រែកឃ្លានខ្លាំងណាស់ចំពោះការ ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ដែលមានយុវជនជាង៣០០០នាក់ បានចូលរួមកាលពីម្សិលមិញ។ យុវជនកម្ពុជាអាចនឹងចូលរួមច្រើនជាងនេះ បើទីធ្លាធំជាងនេះ។ * ឆ្លើយតបនឹងសំណួររបស់អ្នកកាសែតអាស៊ីសេរី និងកាសែត Cambodia Daily, សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា…