សម្តេចតេជោ ហ៊ុន សែន លើកសំណើ ៧ចំណុច ទៅកាន់ក្រសួងស្ថាប័នរដ្ឋ និងឯកជនអនុវត្តដើម្បីអភិវឌ្ឍលើវិស័យ ពិការភាពឲ្យបានខ្លាំងក្លា
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សា សកម្មភាពជនពិការ បានលើកសំណើ ចំនួន៧ចំណុចទៅកាន់ក្រសួងស្ថាប័នរដ្ឋ និងឯកជនឲ្យខិតខំអនុវត្តបន្ថែមទៀត ដើម្បីនាំមកនូវប្រយោជន៍ថ្មីៗទៀតសម្រាប់ជនពិការ ជាពិសេសជួយលើកការកម្ពស់ជីវភាព និងការរស់នៅរបស់ជនពិការឲ្យបានកាន់តែប្រសើរ។ សំណើទាំង ៧ចំណុច ដែលសម្តេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ ទិវាជនពិការ កម្ពុជាលើកទី១៨ និងទិវាជនពិការអន្តរជាតិលើកទី៣៤ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦នេះ រួមមាន៖ ទី១៖ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំការបង្កលក្ខណៈងាយស្រួលចេញចូលនៅទីកន្លែង សាធារណៈសម្រាប់ជនពិការគ្រប់ប្រភេទដូចជា៖ ការរៀបចំចំណតយាន យន្តពិសេសសម្រាប់ជនពិការ ការធ្វើជម្រាល ការបំពាក់ឧបករណ៍ធ្នាក់ដៃនៅតាមបន្ទប់ទឹក ការដាក់ស្លាក សញ្ញានានា នៅតាមក្រសួង ស្ថាប័ន មន្ទីរ ផ្លូវថ្នល់ ទីកន្លែងលំហែកាយ មជ្ឈមណ្ឌល វប្បធម៌ កន្លែង លេងកីឡា កន្លែងកម្សាន្ត គ្រឹះស្ថានអប់រំ សណ្ឋាគារ មន្ទីរពេទ្យ មជ្ឈមណ្ឌលសុខភាព និងមធ្យោបាយ ដឹកជញ្ជូន។ ខ្ញុំក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់…