សម្តេចតេជោ ហ៊ុន សែន និងប្រធានព្រឹទ្ធសភាប៉ាគីស្ថាន រំពឹងថា មហាសន្និបាត APA លើកទី០៩នេះ នឹងទទួលបានជោគជ័យ ក្រោមការដឹកនៃរបស់កម្ពុជា
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក មៀន រ៉ាហ្សា រ៉ាបានី ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន បានរំពឹងព្រមៗគ្នាថា មហាសន្និបាត APA លើកទី០៩នេះ នឹងទទួលបានជោគជ័យ ក្រោមការដឹកនៃរបស់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការចូលរួមរបស់លោក មៀន រ៉ាហ្សា រ៉ាបានី ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន នឹងជួយឲ្យមហាសន្និបាតលើកទី០៩នេះ ទទួលបានជោគជ័យ ក្រោមការដឹកនាំរបស់កម្ពុជា។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ស្រ៊ី ថាមរ៉ុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយជំនួបរវាង សម្តេចតេជោ និងលោក មៀន រ៉ាហ្សា រ៉ាបានី ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅខេត្តសៀមរាប។ លោក ស្រ៊ី ថាមរ៉ុង បន្ថែមប្រាប់អ្នកសារព័ត៌មានទៀតថា ទាក់ទងនឹងទំនាក់ទំនងទ្វេរភាគី សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ឆ្លើយតបទៅនឹងការ អញ្ជើញកាលពីឆ្នាំមុន រដ្ឋាភិបាលប៉ាគីស្ថាន តាមរយៈព្រឹទ្ធសភាប៉ាគីស្ថាន…