នាយករដ្ឋមន្ត្រីហុងគ្រី ប្រកាសគាំទ្រកម្ពុជា ក្នុងការតស៊ូមតិការពារ EBA
FN ៖ លោក វីទ័រ អូបេន នាយករដ្ឋមន្ត្រីហុងគ្រី ដែលជាប្រទេសបានឈរជាមួយរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន តាំងពីឆ្នាំ១៩៧៩មកនោះ បានប្រកាសគាំទ្រកម្ពុជាក្នុងការតស៊ូមតិ ដើម្បីការពារប្រព័ន្ធអនុគ្រោះក្រោមកម្មវិធីគ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA) នៅលើទីផ្សារសហភាពអឺរ៉ុប។ ការប្រកាសរបស់លោក វីទ័រ អូបេន បានធ្វើឡើងក្នុងកិច្ចប្រជុំចង្អៀតរយៈពេលប្រមាណ២ម៉ោងជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅទីក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី ក្នុងដំណើរបំពេញទស្សនកិច្ចជាលើកដំបូង របស់សម្តេចក្នុងនាមជានាយករដ្ឋមន្ត្រីរបស់កម្ពុជា ទៅកាន់ប្រទេសហុងគ្រី នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ (ម៉ោងនៅប្រទេសហុងគ្រី)។ លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ឱ្យដឹងថា នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីហុងគ្រី បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ ទាក់ទិនសភាពការណ៍នៅសហភាពអឺរ៉ុប ពិសេសក្រោយពីការបោះឆ្នោតសភា កាលពីពេលថ្មីកន្លងទៅ។ នាយករដ្ឋមន្ត្រីកម្ពុជា និងហុងគ្រី ក៏បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ទាក់ទិន ទៅនឹងគោលជំហរ និងទស្សនៈរបស់ហុងគ្រី ពាក់ព័ន្ធគោលនយោបាយរបស់សហភាពអឺរ៉ុប ពិសេសពាកព័ន្ធបញ្ហា EBA។ បើតាមលោក កៅ គឹមហួន…