ប្រធានាធិបតី ដូណាល់ ត្រាំ ផ្ញើលិខិតដ៏ពិសេសមួយជូនសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជំហរថា អាមេរិកគោរពអធិបតេយ្យភាពកម្ពុជា និងមិនគាំទ្រការផ្លាស់ប្តូររបបទេ
FN ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតពីរច្បាប់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីបញ្ជាក់ជំហររបស់សហរដ្ឋអាមេរិក ដែលចង់បង្កើនទំនាក់ទំនងទ្វេភាគីកាន់តែល្អប្រសើរថែមទៀតជាមួយកម្ពុជា ហើយអ្វីដែលកាន់តែពិសេសទៀត គឺលោកប្រធានាធិបតី បានបញ្ជាក់ក្នុងលិខិតរបស់ខ្លួនថា អាមេរិកគោរពអធិបតេយ្យភាពរបស់កម្ពុជា ហើយមិនគាំទ្រចំពោះការការផ្លាស់ប្តូររបបម្តងណាឡើយ។ លិខិតដ៏កម្រទាំងពីរច្បាប់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានយកប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន ដោយផ្ទាល់ដៃពីសំណាក់លោក Patrick Murphy អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នាល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះនាវិមានសន្តិភាព។ លោក កៅ គឹមហួន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី បានបញ្ជាក់ឱ្យដឹងថា ក្នុងជំនួបនេះលោកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បាននាំលិខិតផ្ទាល់របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មកជូនសម្តេចតេជោ ហ៊ុន សែន។ លោកអះអាងយ៉ាងដូច្នេះថា៖ «ក្នុងលិខិត(ទី១)នេះ ចង់បញ្ជាក់ថា សហរដ្ឋអាមេរិកមានគោលបំណង ចង់ធ្វើយ៉ាងណាឱ្យទំនាក់ទំនងសហរដ្ឋអាមេរិក-កម្ពុជា នៅតែបន្តប្រសើរឡើងថែមទៀត និងកើនឡើងថែមទៀត។ នេះចំណុចទីមួយដែលសំខាន់»។ លោកបានបន្តថា ក្នុងលិខិតនោះ លោកត្រាំ បានបញ្ជាក់ជូនសម្តេចតេជោយ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកមានការប្តេជ្ញាចិត្តខ្ពស់ណាស់ក្នុងការគាំទ្រកម្ពុជា…