ស.ស.យ.ក ជាវេទិកាទូលំទូលាយ និងជាអង្គការយុវជនដ៏ធំមួយ ដែលអនុញ្ញាតឲ្យគ្រប់កោសិកានៃសង្គមកម្ពុជា ចូលរួមដោយមិនប្រកាន់និន្នាការ
FN ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានលើកឡើងថា ស.ស.យ.ក. គឺជាវេទិកាទូលំទូលាយ និងជាអង្គការយុវជនដ៏ធំមួយដែលអនុញ្ញាតឱ្យគ្រប់កោសិកានៃសង្គមកម្ពុជា អាចចូលរួមដោយមិនប្រកាន់និន្នាការក្នុងកិច្ចការងារស្ម័គ្រចិត្ត ដើម្បីសម្រេចបាននូវចក្ខុវិស័យរួមសម្រាប់កម្ពុជា។ ក្នុងឱកាសអញ្ជើញបិទមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់ ស.ស.យ.ក នៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ស.ស.យ.ក ក៏បានផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយក្នុងការកសាងសមត្ថភាព តាមរយៈការចូលរួមធ្វើការងារជាក្រុមទាំងក្នុងវិស័យ នយោបាយ វប្បធម៌ មនុស្សធម៌ ដោយបានផ្សាភ្ជាប់កាន់តែជិតស្និទ្ធ ជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន។ លោក ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តក្នុងការបន្តស្មារតី ឆន្ទៈ និងសកម្មភាពដ៏ថ្លៃថ្លានេះ ដែលជាមូលដ្ឋានប្រកបដោយឥទ្ធិពលជាវិជ្ជមាន ក្នុងការអប់រំផ្នត់គំនិត និងឥរិយាបទរបស់យុវជន ដើម្បីឲ្យក្លាយជាប្រជាពលរដ្ឋល្អក្នុងសង្គម និងមានសមត្ថភាពស័ក្តិសមជាធនធានបន្តវេនយ៉ាងសំខាន់ សម្រាប់ជាតិទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត ក្រោមបាវចនា «ខែ្មរតែមួយ អនាគតតែមួយ» និង «ខ្មែរធ្វើបាន»។ ក្នុងឱកាសនោះ លោកក៏បានរំលឹកដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ជាថ្ងៃដែលរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានចាប់ផ្ដើមបង្កើតឡើង ហើយពេលនោះយុវជនយើងជំនាន់មុនដែលជាថ្នាក់ដឹកនាំនាពេលបច្ចុប្បន្ននេះ…