សម្តេចក្រឡាហោម ស ខេង ណែនាំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បញ្ឈប់ការគាបសង្កត់ ការគំរាមកំហែងប្រជាពលរដ្ឋ នាំឲ្យប៉ះពាល់ដល់ ការរស់នៅប្រចាំថ្ងៃ
FN ៖ ពីខេត្តព្រៃវែង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឲ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ កែប្រែកំហុសខុសឆ្គងកន្លងមក ដូចជា ការគាបសង្កត់ ការគំរាមកំហែង ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និងមានការថ្នាំងថ្នាក់ ហើយត្រូវបន្តលើកម្ពស់ការបម្រើ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។ ថ្លែងបែបនេះត្រូវបានធ្វើឡើងនៅព្រឹក២៥ ខែមីនា ឆ្នាំ២០១៧នេះ ក្នុងឱកាសអញ្ជើញបញ្ចុះខ័ណ្ឌសីម៉ាព្រះវិហារ វត្តពោធិរតនារាម ហៅវត្តគោគថ្ងាន់ ស្ថិតនៅភូមិល្ហើយ ឃុំព្រាលស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ ក្នុងឱកាសនោះលោក ប៊ិន ជីវ័ន អភិបាលស្រុកកញ្រ្ជៀច បានជម្រាបជូនអង្គពិធីថា វត្តនេះចាប់ផ្តើមកសាងនៅឆ្នាំ២០០៤។ វត្តគោគថ្ងាន់នេះ កើតឡើងពីកម្លាំងសទ្ធាជ្រះថ្លាពីសប្បុរសជន និងតាមរយៈបុណ្យកឋិនទាន បុណ្យផ្ការស្មីសាមគ្គី និងតាមគ្រប់រូបភាពពិសេស មានការជ្រោមជ្រែងពីម្តេចក្រឡាហោ ស ខេង និងលោកជំទាវ ព្រមទាំងនាយឧត្តមសេនីយ៍ នេត សាវឿន និងលោកស្រី រួមជាមួយក្រុមការងារគណបក្យប្រជាជនខេត្ត ស្រុក ឃុំ ទើបព្រះសង្ឃ អាចារ្យ គណៈកម្មការ និងពុទ្ធបរិសទ័ចាប់ផ្តើម កសាងព្រះវិហារទំហំ១១,៤ម៉ែត្រ គុណ២១,៤ម៉ែត្រ…