ហេតុអីក៏បក្សប្រឆាំងមិនឃើញចេញសេចក្តីថ្លែងការណ៏ណាមួយ មកគាំទ្រការស្នើសុំឲ្យអាមេរិកទាត់ចោល បំណុលចាស់ជាង ៣០០ លានដុល្លារសោះអញ្ចឹង?
ប្រភព: Support Samdech Hun Sen for Prime Minister មិនមែន សមរង្សី និងកឹមសុខា មិនបានដឹងនោះទេ ពួកគាត់អាយុជិតចិតសិបឆ្នាំដែរទៅហើយ គឺសុទ្ធតែបានឆ្លងកាត់សង្គ្រាមនាពេលនោះ។ បើពួកក្មេងៗទៅចុះគ្នាវាមិនបានដឹងខ្យល់អី មិនបានឈឺចាប់ទេ ព្រោះតែពួកគេកើតមិនទាន់សង្គ្រាមរបស់អាមេរិកនៅសមរភូមិស្រុកខ្មែរ…វាគួរណាស់តែលោកមេបក្សទាំង ២ រូបនេះ ចេញសេចក្តីឈឺចាប់មួយមកសម្តែងនូវការគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចនាយក តើវាខុសឬក៏ ត្រូវដែរទៅ? លុយជាង ៣០០ លានដុល្លារ សម្រាប់ខ្មែរពេលនេះ វាមិនច្រើនសោះឡើយ យើងជួយតែ ម្នាក់ ២៣$ យើងអាចសងអាមេរិកបានដោយងាយបំផុត….តែយើងចង់ឲ្យលោកដូណាល់ត្រាំ ធ្វើការពិចារណា ឡើងវិញ ចង់ឲ្យអាមេរិកបើកចិត្តឲ្យទូលាយ ចង់ឲ្យប្រជាជនអាមេរិកចាយលុយក្នុងម្នាក់តែមួយដុល្លារ សោះចំពោះពលរដ្ឋខ្មែរ តើបានដែរឬទេ? ប្រមុខបក្សប្រឆាំង បើមើលរំលងរឿងជាតិមួយនេះ វាជាកំហុសផ្នែកនយោបាយដ៏ធំមួយ ហើយ…លោកល្ងង់ ពេកទេដឹង…ហេតុអីក៏មិនលើកយករឿងជាតិឲ្យខ្ពស់ជាងរឿងបក្សអញ្ចឹង?ពលរដ្ឋលោកក៏ឆ្លាតដែរហើយសម័យនេះ លោកក៏ពិតជាឆ្ងល់ដូចៗគ្នាថា ហេតុអីក៏ទឹកចិត្តមេបក្សប្រឆាំងឃោឃៅចំពោះជាតិខ្មែរម្ល៉េះអញ្ចឹង? អស់លោកយកប្រយោជន៏បក្សធំជាងប្រយោជន៏ជាតិពេកហើយ….បើបែបៗនេះតើឲ្យយើងជាពលរដ្ឋខ្មែរសង្ឃឹមថានឹងផ្ញើវាសនាជាតិខ្មែរទាំងមូល ទៅលើអស់លោកម្តេចនឹងបានទៅ?…សូមអស់លោកបន្តនៅប្រឆាំង ល្ងង់ៗបែបនេះ ១០០ ឆ្នាំទៀតចុះ។