សម្តេចតេជោ ហ៊ុន សែន សម្រេចឲ្យបើកដំណើរការស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ជាបណ្ដោះអាសន្
FN ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យបើកដំណើការជាបណ្តោះអាសន្នស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ដើម្បីបញ្ជៀសការកកស្ទះ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ដូចនេះនាព្រឹកថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០២១នេះ ក្នុងឱកាសដឹកនាំក្រុមការងារ និងដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធចុះ ត្រួតពិនិត្យស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងបើកឱ្យដំណើរការជាបណ្តោះអាសន្ន។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា «ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីបើកស្ពាននេះឱ្យប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្ន ជាពិសេសនេះពេលយើង ចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ដោយមានការកកស្ទះគឺមិនចង់ឱ្យគាត់ប្រើសាឡាងទៀតទេ គឺថាអាចប្រើ ស្ពាននេះបាន ចឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកបានឯកភាពថាឱ្យបើកស្ពាននេះជូនបងប្អូន ប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្ន ពីថ្ងៃនេះតទៅ»។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា ការបើកដំណើរការស្ពាននេះជាបណ្តោះអាសន្ននេះ ដើម្បីឱ្យពលរដ្ឋបានប្រើប្រាស់តាមតម្រូវការ រង់ចាំពេលវេលា សមស្របសម្តេចតេជោ…