សម្តេចតេជោ ហ៊ុន សែន រំលឹករឿងរ៉ាវឈឺចាប់ ក្នុងគ្រាព្រាត់ប្រាស់ប្រពន្ធកូននាសម័យសង្គ្រាម ខណៈសល់៤ថ្ងៃទៀត ជាខួបលើកទី៣៨ ថ្ងៃសម្តេចជួបជុំប្រពន្ធ និងកូនវិញ
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ជាថ្មីម្តងទៀត បានសរសេររៀបរាប់នូវទុក្ខវេទនា ការឈឺចាប់ខ្លោចផ្សា ព្រាត់ប្រាស់ប្រពន្ធកូន ដោយសារតែសង្គ្រាម នៅក្នុងរបបអាវខ្មៅ ប្រល័យពូជសាសន៍ ប៉ុល ពត ខណៈដែលសស់តែ៤ថ្ងៃទៀតប៉ុណ្ណោះ ជាខួបលើកទី៣៨ (២៤ កុម្ភៈ ១៩៧៩-២៤ កុម្ភៈ ២០១៧) នៃថ្ងៃដែលសម្តេចតេជោ បានជួបជុំភរិយា និងកូនប្រុសវិញ។ ក្រៅតែពីការរៀបរាប់ក្តីឈឺចាប់ ទឹកភ្នែកហូររាប់លានដំណក់ ក្នុងសម័យសង្គ្រាមហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ ប្រកាសអះអាងការពារសន្តិភាពនៅកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ៖ «ទោះតម្លៃណាក៏ដោយត្រូវ ការពារសន្តិភាពឱ្យបាន និងមិនត្រូវអត់ឱនអ្នកណាក៏ដោយ ដែលបំផ្លាញសន្តិភាព និងបង្កឱ្យមានចលាចល»។ សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចទាំងស្រុងយ៉ាងដូច្នេះថា៖ «ថ្ងៃ ២៤ កុម្ភៈ ឆ្នាំ២០១៧ ខាងមុខនេះ ជាខួបលើកទី៣៨ នៃថ្ងៃដែលខ្ញុំបានជួបភរិយា…