កម្ពុជា-ថៃ នឹងដំឡើងច្រកទ្វារតំបន់ព្រំដែនភ្នំដី (គីឡូ១៣) ទៅជាច្រកទ្វារអន្ដរជាតិមួយទៀត នៅថ្ងៃទី០១ ខែតុលា, ការឆ្លងកាត់ត្រូវបិទជាបណ្តោះអាសន្នពេញមួយព្រឹក
FN ៖ ច្រកទ្វារតំបន់ព្រំដែនភ្នំដី ឬគីឡូ១៣ ដែលស្ថិតនៅឈមគ្នារវាងខេត្តបាត់ដំបង និងខេត្តស្រះកែវ ត្រូវភាគីទាំង២កម្ពុជា-ថៃ នឹងប្រកាសជាផ្លូវការដំឡើង ទៅជាច្រកព្រំដែនអន្ដរជាតិ គីឡូ១៣ ជាផ្លូវការនៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ។ ប្រធានទីស្នាក់ការច្រកទ្វារមួយនេះ លោក ឃឹម ទិព្វមុនី នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ថ្ងៃប្រកាសជាផ្លូវការ ដំឡើងច្រកទ្វារតំបន់ព្រំដែនភ្នំដី ទៅជាច្រកទ្វារអន្ដរជាតិគីឡូ១៣ (ភ្នំដី) នឹងធ្វើឡើងក្រោមវត្តមានរបស់អភិបាលខេត្តបាត់ដំបង និងអភិបាលខេត្តស្រះកែវ ប្រទេសថៃ ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងកងកម្លាំងសមត្ថកិច្ចនៃប្រទេសទាំង២ជាច្រើនរូបទៀតផង។ លោក ឃឹម ទិព្វមុនី បានបញ្ជាក់ថា នៅពេលដំឡើងជាច្រកអន្ដរជាតិ សម្រាប់ខេត្តបាត់ដំបង ដែលជាប់ព្រំដែនខេត្តស្រះកែវ ប្រទេសថៃ នឹងមានច្រកអន្ដរជាតិចំនួន២ ដែលបច្ចុប្បន្នមានច្រកអន្ដរជាតិដូង ស្ថិតនៅស្រុកកំរៀង។ ប្រធានទីស្នាក់រូបនេះបានបន្ដថា ច្រកទ្វារអន្ដរជាតិថ្មីនេះ ដែលស្ថិតនៅក្នុងស្រុកសំពៅលូន ពេលបើកដំណើរការជាផ្លូវការ នឹងមានវត្តមាននគរបាលអន្ដោប្រវេសន៍ ដើម្បីត្រួតពិនិត្យ និងការចេញលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ អន្ដរជាតិឆ្លងកាត់ច្រកមួយនេះ។ យោងតាមសេចក្ដីជូនដំណឹង…