លោកស្រី ឃួន សុដារី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រមាមកម្ពុជា ចែកជូនពលរដ្ឋរងគ្រោះដោយសារបាក់ច្រាំងទន្លេ៨៤គ្រួសារ នៅស្រុកលើកកដែក
FN ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ លោកស្រី ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា មកចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារការបាក់ច្រាំងទន្លេចំនួន៨៤គ្រួសារ ក្នុងភូមិបឹងកណ្តាល និងភូមិបឹងលើ ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល។ ក្នុងឱកាសនោះដែរលោក ឃួន សុដារី បានពាំនាំការសួរសុខទុក្ខ និងចូលរួមសោកស្តាយពីសំណាក់សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ រួមទាំងផ្ដល់អំណោយរួមមាន៖ អង្ករ៣០គក្រ មី១កេស ត្រីខ១០កំប៉ុង ឃីត១កញ្ចប់ តង់១ និងថវិកា១០មុឺនរៀល។ ក្រោយពីទទួលបាននូវគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនរួចមក ប្រជាពលរដ្ឋទាំងអស់ មានក្តីរំភើបសប្បាយរីករាយ និងបានថ្លែងអំណរគុណចំពោះ កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែជួយសម្រាលការលំបាកដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ៕